បាតុកម្មបន្តរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក ក្រោយការស្លាប់របស់លោក George Floyd ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលបានស្លាប់ បន្ទាប់ពីប៉ូលិសលុតជង្គង់សង្កត់ពីលើ ក ខណៈពេលដែលលោក Floyd ដេកនៅលើដីនិងជាប់ខ្នោះដៃ។ វីដេអូត្រូវបានគេមើលឃើញនៅជុំវិញពិភពលោកនិងបានបង្កឲ្យមានការខឹងសម្បារ។
កម្រងរូបភាព៖ បាតុកម្មបន្តធ្វើឡើងនៅទីក្រុងនានាដើម្បីតវ៉ាចំពោះការស្លាប់របស់លោក George Floyd
- VOA Khmer

កាលពីថ្ងៃទី២៩ ខែឧសភា ពលរដ្ឋនៅទីក្រុង Portland ដើរក្បួនធ្វើបាតុកម្មតវ៉ាចំពោះការស្លាប់របស់លោក George Floyd ពីសួន Peninsula ឆ្ពោះទៅកាន់មជ្ឈមណ្ឌល Justice នៅកណ្តាលក្រុង Portland រដ្ឋ Oregon។ (រូបថត AP)

ក្រុមបាតករធ្វើបាតុកម្មនៅខាងក្រៅភោជនីយដ្ឋាន fast food មួយកន្លែងដែលកំពុងឆាបឆេះកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងទីក្រុង Minneapolis។ ក្រុមបាតុករធ្វើការតវ៉ាប្រឆាំង នឹងការស្លាប់របស់លោក George Floyd។ (រូបថត AP)

ក្រុមបាតុករដុតសំរាមនៅទីក្រុង Oakland រដ្ឋ California កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ខណៈធ្វើបាតុកម្មប្រឆាំងនឹងការស្លាប់របស់លោក George Floyd។ (រូបថត AP)

ប៉ូលិសរដ្ឋ Minnesota ឈរការពារ ខណៈក្រុមអ្នកពន្លត់ភ្លើងកំពុងពន្លត់ភ្លើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ ពលរដ្ឋនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនលោក George Floyd ដែលបានស្លាប់ពេលប៉ូលិសឃាត់ខ្លួនកាលពីយប់ថ្ងៃច័ន្ទនៅទីក្រុង Minneapolis។ (រូបថត AP)

ក្រុមបាតុករលុតជង្គង់មុខប៉ូលិសនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ នៅទីក្រុង Minneapolis។ បាតុកម្មបន្តកើតមានឡើងក្រោយការស្លាប់របស់លោក George Floyd។ (រូបថត AP)

បាតុករម្នាក់ដែលត្រូវបានចាប់ខ្លួនឈរនៅក្រោយរថយន្តក្រុង ក្នុងអំឡុងពេលបាតុកម្មនៅមជ្ឈមណ្ឌល Barclaysកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ Brooklyn ក្នុងទីក្រុង ញូវយ៉ក ដើម្បីតវ៉ាប្រឆាំងនឹងការស្លាប់របស់លោក George Floyd។ (រូបថត AP)

មនុស្សម្នានាំគ្នាពន្លត់ភ្លើងឆេះឡាន កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅទីក្រុង Minneapolis។ ក្រុមបាតុករបន្តបាតុកម្មចំពោះការស្លាប់របស់លោក George Floyd។ (រូបថត AP)

ក្រុមបាតុករកាន់ស្លាកសញ្ញាដើរកាត់ជួរប៉ូលិសនៅកណ្តាលក្រុង Columbus រដ្ឋ Ohio កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្នុងអំឡុងពេលបាតុកម្មពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd ពេលស្ថិតក្រោមការឃាត់ខ្លួនរបស់ប៉ូលិស កាលពីថ្ងៃច័ន្ទ នៅក្នុងទីក្រុង Minneapolis។ (រូបថត AP)