នៅពេលប្រកាសដាក់ចេញវិធានការថ្មីនេះ លោក ហ៊ុន ម៉ាណែត ថ្លែងថា មន្ត្រីត្រូវតែធ្វើជាគំរូ សម្រាប់ប្រជាពលរដ្ឋ។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ ប្រាប់វីអូអេថា សេចក្តីណែនាំរបស់ គ.ល.ក ជាសារជូនដំណឹងដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ដូចជាប្រតិបត្តិករ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក និងអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់និងពង្រឹងការអនុវត្តច្បាប់។
ជនជាតិចិនតៃវ៉ាន់២នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនដើម្បីសាកសួរ ហើយត្រូវបាននាំខ្លួនយកមកកាត់ទោស។ ពួកគេទាំងពីរនាក់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យទឹកប្រាក់៤លានរៀលពីបទញុះញង់។
ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថាតើត្រូវបិទទីតាំងល្បែងផ្សងសំណាងដែលមានស្រាប់ឬយ៉ាងណានោះទេ។ លោកក៏មិនបានបញ្ជាក់ចំៗថាតើល្បែងផ្សងសំណាងនោះមានឡូតូឬយ៉ាងណា។ ល្បែងឡូតូកំពុងរីកដុះដាលនៅតាមទីសាធារណៈ ជាពិសេសកន្លែងលេងកីឡាក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន ថ្លែងថា រដ្ឋាភិបាលបានបញ្ចប់ល្បែងអនឡាញ តាំងពីខែសីហា ឆ្នាំ ២០១៩ មកម្ល៉េះ ដែលកាលនោះប្រជាជនចិនជាច្រើនចាប់ផ្តើមចាកចេញពីខេត្តព្រះសីហនុ ដែលសំបូរទៅដោយកាស៊ីណូ។ លោកបន្ថែមថា រដ្ឋាភិបាលក៏មិនបានអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងតាមបណ្តាញសង្គមឡើយ។
លោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រាប់វីអូអេថា របាយការណ៍រកឃើញថា កុមារអាយុក្រោម ១៥ ឆ្នាំម្នាក់ក្នុងចំណោម ១០០ នាក់ រៀបការនៅវ័យកុមារ។ ចំណែកកុមារអាយុក្រោម ១៨ ឆ្នាំ ១៥ នាក់ ក្នុងចំណោម ១០០ នាក់ បានរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។
ទោះជាយ៉ាងនេះក៏ដោយ ក៏មេដឹកនាំសាសនាហិណ្ឌូមួយចំនួនបានបដិសេធមិនចូលរួមនៅក្នុងពិធីសម្ពោធនេះ ដោយនិយាយថាការធ្វើពិធីសាសនានៅក្នុងវិហារនេះគឺជាការប្រឆាំងនឹងសាសនាហិណ្ឌូ ដោយសារតែផ្នែកខ្លះនៃវិហារនេះនៅមិនទាន់បានសង់រួចរាល់នៅឡើយ។
ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានរឹបអូស និងចាប់បានសារធាតុញៀនជិត៣តោន ដែលថយចុះប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២២ ដែលបរិមាណរឹបអូសបានមានប្រមាណ ១៤តោន។ ចំណែកករណីបង្ក្រាបវិញកើនឡើងប្រមាណ ១០%។
អាជ្ញាធររាជធានីភ្នំពេញកំពុងបង្កើនការត្រួតពិនិត្យជាតិស្រវឹងនាពេលយប់ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការអនុវត្តនេះកើតមានក្រោយមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សជាបន្តបន្ទាប់ និងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
ក្រោយតាមដាន និងស៊ើបអង្កេតអស់រយៈពេល១ឆ្នាំលើឧក្រិដ្ឋជនគ្រឿងញៀន អាជ្ញាធរកម្ពុជា កាលពីពេលថ្មីៗនេះ បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់បានជនល្មើសចំនួន៦នាក់ដែលដឹកគ្រឿងញៀនជាង១តោនកន្លះសំដៅទៅកោះតៃវ៉ាន់។
កាលពីថ្ងៃពុធ តុលាការបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គលម្នាក់ ឈ្មោះ យ៉ង់ ប៉ាក់ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយឈ្មោះថា Agribee Cambodia ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ»។
អ្នកតាមដានស្នើឱ្យលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូ ព្រោះថា ការផ្សព្វផ្សាយទាំងនេះជះឥទ្ធិពលអវិជ្ជមាននៅក្នុងសង្គម។
ព័ត៌មានផ្សេងទៀត
No media source currently available