លោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រាប់វីអូអេថា របាយការណ៍រកឃើញថា កុមារអាយុក្រោម ១៥ ឆ្នាំម្នាក់ក្នុងចំណោម ១០០ នាក់ រៀបការនៅវ័យកុមារ។ ចំណែកកុមារអាយុក្រោម ១៨ ឆ្នាំ ១៥ នាក់ ក្នុងចំណោម ១០០ នាក់ បានរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។
ទោះជាយ៉ាងនេះក៏ដោយ ក៏មេដឹកនាំសាសនាហិណ្ឌូមួយចំនួនបានបដិសេធមិនចូលរួមនៅក្នុងពិធីសម្ពោធនេះ ដោយនិយាយថាការធ្វើពិធីសាសនានៅក្នុងវិហារនេះគឺជាការប្រឆាំងនឹងសាសនាហិណ្ឌូ ដោយសារតែផ្នែកខ្លះនៃវិហារនេះនៅមិនទាន់បានសង់រួចរាល់នៅឡើយ។
ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានរឹបអូស និងចាប់បានសារធាតុញៀនជិត៣តោន ដែលថយចុះប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២២ ដែលបរិមាណរឹបអូសបានមានប្រមាណ ១៤តោន។ ចំណែកករណីបង្ក្រាបវិញកើនឡើងប្រមាណ ១០%។
អាជ្ញាធររាជធានីភ្នំពេញកំពុងបង្កើនការត្រួតពិនិត្យជាតិស្រវឹងនាពេលយប់ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការអនុវត្តនេះកើតមានក្រោយមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សជាបន្តបន្ទាប់ និងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
ក្រោយតាមដាន និងស៊ើបអង្កេតអស់រយៈពេល១ឆ្នាំលើឧក្រិដ្ឋជនគ្រឿងញៀន អាជ្ញាធរកម្ពុជា កាលពីពេលថ្មីៗនេះ បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់បានជនល្មើសចំនួន៦នាក់ដែលដឹកគ្រឿងញៀនជាង១តោនកន្លះសំដៅទៅកោះតៃវ៉ាន់។
កាលពីថ្ងៃពុធ តុលាការបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គលម្នាក់ ឈ្មោះ យ៉ង់ ប៉ាក់ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយឈ្មោះថា Agribee Cambodia ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ»។
អ្នកតាមដានស្នើឱ្យលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូ ព្រោះថា ការផ្សព្វផ្សាយទាំងនេះជះឥទ្ធិពលអវិជ្ជមាននៅក្នុងសង្គម។
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ អ្នកស្រី សុខ លីណា ដែលត្រូវជាម្តាយរបស់ជនបង្កហេតុ បានសម្រេចដកពាក្យបណ្តឹងនោះវិញ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារស្រាគឺជាបញ្ហាធំដែលត្រូវចាត់វិធានការ។
អយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ដែលមានបញ្ញត្តឱ្យផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អាជ្ញាធរបានឱ្យដឹងថា ខ្លួនរកឃើញគ្រឿងញៀនជាង១តោននៅក្នុងខេត្តព្រះវិហារ ដែលគេយកមកផ្លុងចោល។ អាជ្ញាធរកំពុងតែស៊ើបអង្កេតបន្តដើម្បីរកឧក្រិដ្ឋជនដែលនាំចូលគ្រឿងញៀនទាំងនោះ។
ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចស្ដុបស្ពាន ឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។ ជនបង្កមានឈ្មោះ នាង សំអូន ជាមន្ត្រីម្នាក់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព័ត៌មានផ្សេងទៀត
No media source currently available