នៅក្នុងឆ្នាំ២០២២-២០២៣នេះ ផលនេសាទដាយត្រីទទួលបាន១៤៨១តោន ខណៈកាលពីឆ្នាំ២០២១-២០២២ផលនេសាទដាយត្រីបាន៨៩០តោន។
ពលរដ្ឋឲ្យដឹងថាសន្តិសុខបានឲ្យពួកគេរុះរើផ្ទះចេញ បើទោះបីជាអាជ្ញាធរខេត្តបានធានាជាមួយប្រជាពលរដ្ឋថា មិនមានអ្នកណាហ៊ានបង្ខំពលរដ្ឋឲ្យចេញពីតំបន់នោះក្តី។ ពលរដ្ឋទាំងនោះបានទទូចទៅអភិបាលខេត្ត ឲ្យបើកវេទិកាសាធារណៈមួយ ដើម្បីបញ្ជាក់អំពីគម្រោងព្រលានយន្តហោះនេះ។
នៅក្នុងពិធីប្រកាសសាងសង់ស្ពានទន្លេមេគង្គក្នុងស្រុកចិត្របុរីខេត្តក្រចេះ លោកហ៊ុន សែនបានលើកឡើងពីច្បាប់ឯកពន្ធភាព ដែលអាចបើកផ្លូវឲ្យមានការដកឋានៈឧត្តមសេនីយ៍ប៉ូលិសរបស់លោកហ៊ុន ជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចប់តំណែងលោក ភូ លិ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយមានសេចក្តីរាយការណ៍អំពីការប្រើប្រាស់ហិង្សា និងបៀតបៀនស្រ្តីក្នុងពិធីជប់លៀងមួយ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ដើម្បីឱ្យមានដំណោះស្រាយជាក់លាក់ត្រូវតែមានការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកមូលហេតុពិតនៃភ្លើងឆេះ ជាពិសេសថា តើការណ៍ដែលមានមនុស្សស្លាប់បណ្តាលមកពីអ្វីពិតប្រាកដ។
ក្រោយបញ្ចប់ប្រតិបត្តិការស្វែងរកសាកសពកាលពីល្ងាចថ្ងៃសុក្រ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា អ្នកស្លាប់មានចំនួន ២៦ នាក់ និងរបួសជិត ៦ ០នាក់ ហើយទាំងអ្នកស្លាប់ និងរបួស មិនមានជនជាតិខ្មែរនោះទេ។
បើគិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ត្រូវបានរាយការណ៍ថា ស្លាប់និងរបួសជាង ៧០ នាក់។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង។
អាជ្ញាធរបានឲ្យដឹងថា មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ដែលក្នុងនោះជាមនុស្សចម្រុះជាតិសាសន៍។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយសារនៅមានមនុស្សជាប់គាំងក្នុងអគារ។
ពលរដ្ឋថៃបានធ្វើពិធីបួងសួងសម្រាប់ម្ចាស់ក្សត្រី Bajrakitiyabha បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ ដែលកំពុងប្រឈួនជាទម្ងន់ បន្ទាប់ពីបានដួលសន្លប់ក្នុងពេលបង្ហាត់សត្វឆ្កែរបស់ព្រះនាងដើម្បីចូលរួមការប្រកួតមួយ។
ចាងហ្វាងនៃអង្គភាពសារព័ត៌មានខ្មែរខូវឺធីវី (KCTV) បានលើកឡើងថា អ្វីដែលស្ថាប័នរបស់លោកបានចុះផ្សាយគឺជាអ្វីដែលប្រជាពលរដ្ឋបានអះអាង។ ម្ចាស់ស្ថាប័នរូបនោះអះអាងថា មិនមានហេតុផលអ្វីដែលត្រូវលុបចោលព័ត៌មាននោះឡើយ។
ច្បាប់ដែលអនុម័តដោយសភាកាលពីថ្ងៃទី ១៣ ខែធ្នូកន្លងទៅ មានន័យថា ប្រជាជននូវែលសេឡង់ដែលកើតក្រោយឆ្នាំ ២០០៨ នឹងមិនអាចទិញបារី ឬថ្នាំជក់ដោយស្របច្បាប់ នៅក្នុងប្រទេសនូវែលសេឡង់បានទេ។
ប៉ុន្តែសេចក្តីសង្ឃឹមបានរសាយសម្រាប់មនុស្ស២៤នាក់ដែលនៅតែបាត់ខ្លួន ដោយពួកមន្ត្រីបានទទួលស្គាល់ថា គ្មានអាវពាក់សម្រាប់បណ្តែតខ្លួនឱ្យរស់ជីវិតគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបានស្ថិតលើកប៉ាល់នោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available