នៅព្រឹកថ្ងៃពុធនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកចូលរួមប្រមាណជា៥០នាក់ ចាប់ផ្តើមការដង្ហែធម្មយាត្រាដោយថ្មើរជើងពីរូបសំណាកយាយពេញ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រូបសំណាកឧកញ៉ា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម។
ក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដែលត្រូវបានប្រកាសផ្សាយនៅថ្ងៃអង្គារនេះដោយអង្គការតម្លាភាពអន្តរជាតិបង្ហាញថា កម្ពុជាទទួលបានពិន្ទុចំនួន២៤ ស្ថិតនៅលេខរៀងទី១៥០ ក្នុងចំណោមប្រទេស១៨០លើពិភពលោក។
ឥណ្ឌានឹងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក ក្នុងពេលណាមួយក្នុងឆ្នាំ២០២៣នេះ ដោយនាំមុខឈ្នះប្រទេសចិន។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។
ការផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយគ្រាប់នៅក្នុងព្រះវិហារឥស្លាមមួយកន្លែងដែលពោរពេញដោយមនុស្សកកកុញនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទនេះ បានធ្វើឱ្យអ្នកបួងសួងយ៉ាងតិច ២៨ នាក់ស្លាប់ និង១៥០ នាក់ទៀតរងរបួស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា សម្តីរបស់អ្នកសារព័ត៌មាន មកលើបុរសដែលជួយលើកម៉ូតូជនរងគ្រោះនាពេលនោះ មិនសមហេតុផលទាល់តែសោះ ហើយថា រដ្ឋមន្ត្រីក្រសួងព័ត៌មានគួរមានការពង្រឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអនឡាញទាំងនោះ។
ការប្រគល់នេះធ្វើឡើង ក្រោយពីលោក ហ៊ុន សែន បានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យនិងដោះស្រាយករណីនេះ។
ប៉ូលិសក្នុងរដ្ឋ California របស់សហរដ្ឋអាមេរិកបាននិយាយថា មនុស្សប្រាំពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការបាញ់ប្រហារដែលពាក់ព័ន្ធគ្នាចំនួនពីរកន្លែងនៅឯការដ្ឋានកសិកម្ម។
ការតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស ១០ នាក់នៅក្លឹបរាំរបាំក្នុងស្រុក Los Angeles រដ្ឋ California បានបញ្ចប់កាលពីថ្ងៃអាទិត្យ នៅពេលដែលអាជ្ញាធរបានរកឃើញថា បុរសនោះបានស្លាប់ដោយសារបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្តដែលគាត់បានបើករត់គេចខ្លួន។
ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់សារព័ត៌មានអនឡាញមួយឈ្មោះ ខ្មែរខូវឺធីវី (KCTV) ខណៈចាងហ្វាងសារព័ត៌មានមួយនេះមានជម្លោះជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា រឿងចុះផ្សាយអត្ថបទទាក់ទងនឹងការអភិវឌ្ឍរបស់ឧកញ៉ាម្នាក់នោះនៅក្នុងខេត្តកណ្តាល។
ក្រោយមានការផាករបស់ប៉ូលិសចរាចរណ៍ ក្នុងនោះមានការជំរិតទារប្រាក់ដែលបង្កជាក្តីបារម្ភដល់ប្រជាពលរដ្ឋ អ្នកតាមដាននិងមន្រ្តីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញលើការផាកពិន័យ។
គូស្រករក្មេងៗជាច្រើននៅក្នុងប្រទេសចិនបានសម្រេចយកកូនតែមួយ ឬក៏មិនយកកូនតែម្ដង ដោយសារតែមានការកើនឡើងនូវការចំណាយប្រចាំថ្ងៃនៅក្នុងប្រទេសចិនដែលមានប្រជាជនសរុបចំនួន ១៤១០ លាននាក់នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available