ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេ​បាន​រក​ឃើញ​អ្នក​នៅ​រស់​​​ម្នាក់​​ពី​​នាវា​មួយ​គ្រឿង​របស់​​​​កងទ័ព​ជើង​ទឹក​ថៃ​ដែល​បាន​លិច​កាលពី​ថ្ងៃ​អាទិត្យ


នាវិក​ថៃ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ហេតុការណ៍​លិច​នាវា​នៅ​ខេត្ត Prachuap Khiri Khan ប្រទេស​ថៃ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២។
នាវិក​ថៃ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ហេតុការណ៍​លិច​នាវា​នៅ​ខេត្ត Prachuap Khiri Khan ប្រទេស​ថៃ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២។

កងទ័ព​ជើង​ទឹក​ថៃបាន​និយាយ​ថា ពួកគេ​បាន​រកឃើញ​អ្នក​នៅ​រស់​ម្នាក់​និងបានស្រង់​សាកសព​មនុស្ស​ប្រាំ​នាក់ពី​នាវាចម្បាំងថៃ​មួយ​គ្រឿង​ដែលបាន​លិច​កាល​ពី​ចុង​សប្តាហ៍​ក្នុង​ឈូង​សមុទ្រ​ថៃ។

ប៉ុន្តែសេចក្តី​សង្ឃឹម​បាន​រសាយសម្រាប់​មនុស្ស២៤នាក់​ដែល​នៅ​តែ​បាត់ខ្លួន ដោយ​ពួក​មន្ត្រី​បាន​ទទួល​ស្គាល់​ថា គ្មានអាវពាក់​សម្រាប់​បណ្តែត​ខ្លួនឱ្យ​រស់​ជីវិត​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​បាន​ស្ថិត​លើកប៉ាល់​នោះ​ទេ។

នាវា​ឈ្មោះ​ HTMS Sukhothai ជានាវា​ចម្បាំង​ប្រភេទ​ corvette មួយ​បម្រើការ៣៥ឆ្នាំ​មក​ហើយ បាន​លិច​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ដោយមាន​មនុស្ស១០៥​នាក់ជិះ​ក្នុងនោះ។ រហូតមក​ដល់ពេល​នេះ មនុស្ស៧៦​នាក់ត្រូវ​បានជួយ​សង្គ្រោះ​ដោយ​នៅ​រស់ ៥​នាក់​ត្រូវរក​ឃើញ​ថា​ស្លាប់ ហើយមាន​ជន​២៤នាក់​ទៀត​នៅ​បាត់ខ្លួន​នៅ​ឡើយ។

នាវានិង​យន្តហោះ​បាន​ត្រូវ​បញ្ជូន​ក្នុង​ការ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នេះ​ក្នុង​ផ្ទៃ​សមុទ្រមាន​រលក​ធំៗ។ នាយទាហាន​ជាន់​ខ្ពស់ម្នាក់នៃ​កង​ទ័ពជើង​ទឹក​ថៃ​និយាយថា ការ​ប្រឹងប្រែង​ស្វែង​រក​អ្នក​នៅ​រស់ត្រូវ​បាន​ពន្លឿន តែគេ​មិន​រំពឹង​ថាពួក​ជន​បាត់​ខ្លួន​អាចនៅ​រស់​ក្នុង​សមុទ្របាន​លើស​ពី​ពីរ​ថ្ងៃ​ទេ៕

XS
SM
MD
LG