ទូតតំណាងកម្មវិធី Technovation Cambodia ប្រចាំតំបន់ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា CamSolution ក្នុងប្រទេសកម្ពុជា ចង់ជំរុញឱ្យមានស្ត្រីខ្មែរច្រើនថែមទៀត ចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ដោយប្រើប្រាស់សហគ្រិនភាពនិងការជឿជាក់លើខ្លួនឯង។
សកម្មជនស្ត្រីនៃគណបក្សសង្គ្រោះជាតិបានជួបពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិស្ត្រី ដើម្បីស្វែងរកការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការគាបសង្កត់របស់គណបក្សកាន់អំណាចមកលើសកម្មជនស្ត្រីបក្សប្រឆាំងនៅកម្ពុជា។
ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោមប្រាំរូបធ្លាប់ទទួលរងអំពើហិង្សា ហើយចំនួននេះគឺខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគេ្នយ៍។
ក្នុងចំណោមសិស្សនិស្សិតកម្ពុជាប្រមាណ ៥,៤៦៩នាក់ ដែលមានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុប កញ្ញា ងិន លីដា បានទទួលអាហារូបករណ៍តាមរយៈសកលវិទ្យាល័យ Ohio ក្នុងសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង និងការអភិវឌ្ឍន៍រ
យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។ បើតាមតួលេខរបស់អង្គការយូនីស្គូស្តីពីការសិក្សារបស់និស្សិតនៅបរទេស សិស្សនិស្សិតកម្ពុជាចំនួន ៥,៤៦៩នាក់ កំពុងសិក្សានៅបរទេស។
ជំនួសឲ្យការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ គណបក្សប្រឆាំងបានយកឱកាសនេះ វាយប្រហារលើសារគំរាមកំហែងរបស់លោកហ៊ុន សែន ដែលបានព្រមានបោសសម្អាតខ្សែបណ្តាញគណបក្សសង្គ្រោះជាតិដែលនៅសេសសល់។
ស្របពេលដែលកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ ក្រុមស្ត្រីដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា ជំរុញឲ្យមានការគាំទ្រ និងការការពារបន្ថែមទៀតចំពោះស្ត្រីនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។
កងកម្លាំងសន្តិសុខរាជធានីភ្នំពេញ និងអាជ្ញាធរ បានបិទទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីរារាំងក្រុមសហជីពនិងអង្គការសង្គមស៊ីវិល ដែលបានប្រមូលផ្តុំប្រជាពលរដ្ឋដែលភាគច្រើនជាស្រ្តីជាង៥០០នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក មិនឲ្យដើរចេញហែក្បួននោះឡើយ។
សម្រាប់ស្រ្តីជាដឹកនាំត្រូវធ្វើយ៉ាងណាដើម្បីដឹងខ្លួនឯងឲ្យច្បាស់ថាយើងជាអ្នកណា យើងធ្វើដើម្បីអ្នកណា ហើយយើងមានការទទួលខុសត្រូវចំពោះអ្នកណា នោះយើងនឹងអាចក្លាយជាអ្នកនាំដឹក ឬអ្នកជួយសម្របសម្រួលម្នាក់ប្រកបដោយសក្តានុពល។
ជារឿយៗ រាល់ពេលដែលក្រុមស្រ្តីសកម្មជនដីធ្លីចេញតវ៉ាពាក់ព័ន្ធនឹងការរំលោភដីធ្លី រហូតពេលខ្លះមានផ្ទុះជាអំពើហិង្សា និងការចាប់ដាក់ពន្ធនាគារជាដើម គេមិនឃើញក្រសួងកិច្ចការនារីចេញអន្តរាគមន៍នោះទេ។
កាលពីដើមខែកុម្ភៈ នៅខេត្តស្វាយរៀង ស្រ្តីម្នាក់បានស្លាប់ក្រោយសម្រាលកូននៅមណ្ឌលសុខភាពឃុំ។ ក្រុមគ្រូពេទ្យអះអាងថាដោយសារស្បូនរបស់ស្រ្តីជនរងគ្រោះខ្សោយមិនកន្រ្តាក់បណ្តាលឲ្យហូរឈាមធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងថាជាការធ្វេសប្រហែសរបស់ឆ្មប។
ក្រុមស្រ្តីដែលធ្វើការផ្នែកការពារសិទ្ធិស្រ្តីនៅកម្ពុជាបានបង្ហាញការសាទរចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការបង្កើតក្រុមមេធាវីការពារក្តីជូនស្ត្រីជនរងគ្រោះ ប៉ុន្តែពួកគេបានអំពាវនាវឲ្យក្រុមមេធាវីនោះធ្វើការប្រកបដោយតម្លាភាព មិនមានការរើសអើង។
ព័ត៌មានផ្សេងទៀត
No media source currently available