Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ស្រ្តីជាអ្នកដឹកនាំត្រូវស្គាល់ពីខ្លួនឯងនិងការទទួលខុសត្រូវរបស់ខ្លួន
លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាហៅកាត់ថា GADC ដែលជាអ្នកដឹកនាំការងារលើកកម្ពស់ផ្នែកយេនឌ័រនៅកម្ពុជា មានប្រសាសាន៍ថា សម្រាប់ស្រ្តីជាដឹកនាំត្រូវធ្វើយ៉ាងណាដើម្បីដឹងខ្លួនឯងឲ្យច្បាស់ថាយើងជាអ្នកណា យើងធ្វើដើម្បីអ្នកណា ហើយយើងមានការទទួលខុសត្រូវចំពោះអ្នកណា នោះយើងនឹងអាចក្លាយជាអ្នកនាំដឹក ឬអ្នកជួយសម្របសម្រួលម្នាក់ប្រកបដោយសក្តានុពល។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ០៧ មីនា ២០១៩)