បទសម្ភាសន៍ VOA ជាមួយកញ្ញា ហុង អេឡែន និស្សិតថ្នាក់អនុបណ្ឌិតផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសហរដ្ឋអាមេរិក
សព្វថ្ងៃនេះ កម្ពុជាកាន់តែមានចំណងមិត្តភាព និងភាពជាដៃគូជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក។ ស្របពេលជាមួយគ្នានោះ យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។ បើតាមតួលេខរបស់អង្គការយូណេស្កូស្តីពីការសិក្សារបស់និស្សិតនៅបរទេស សិស្សនិស្សិតកម្ពុជាចំនួន ៥,៤៦៩នាក់ កំពុងសិក្សានៅបរទេស ក្នុងនោះ ជាង១ពាន់នាក់នៅប្រទេសអូស្ត្រាលី និង៥៦០នាក់នៅសហរដ្ឋអាមេរិក។ កញ្ញា ហុង អេឡែន គឺជានិស្សិតកម្ពុជាម្នាក់ ដែលទទួលបានអាហារូបករណ៍តាមរយៈសកលវិទ្យាល័យ Ohio ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចរយៈពេលពីរឆ្នាំ។ ថ្មីៗនេះ កញ្ញា អេឡែន បានផ្តល់បទសម្ភាសន៍ដល់ VOA អំពីបទពិសោធន៍ការសិក្សា និងការរស់នៅនៅសហរដ្ឋអាមេរិក។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នកនាងទែន សុខស្រីនិត នៃ VOA និងកញ្ញា ហុង អេឡែន ដូចតទៅ៕