មេដឹកនាំពិភពលោក និងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ កំពុងតាមដានព្រឹត្តិការណ៍បោះឆ្នោតក្នុងសហរដ្ឋអាមេរិក ដោយព្យាយាមមិនបញ្ចេញប្រតិកម្មទៅលើបញ្ហានៃការបោះឆ្នោតនោះឡើយ។
មន្រ្តីបោះឆ្នោតនៅរដ្ឋ North Dakota ភាគកណ្តាលសហរដ្ឋអាមេរិក និយាយថា បេក្ខជនគណបក្សសាធារណរដ្ឋម្នាក់ ដែលបានស្លាប់ដោយសារការឆ្លងជំងឺកូវីដ១៩ កាលពីខែតុលា បានជាប់ឆ្នោតទទួលបានអាសនៈជាសមាជិកសភារបស់រដ្ឋ North Dakota។
រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ដឹងនៅឡើយទេថាតើបេក្ខជនរូបណា នឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនោះ ដោយសារលទ្ធផលចុងក្រោយ អាស្រ័យលើរដ្ឋមួយចំនួនដែលនៅកំពុងរាប់សន្លឹកឆ្នោតដ៏ច្រើនដែលត្រូវបានផ្ញើតាមប្រៃសណីយ៍។
សហរដ្ឋអាមេរិកកំពុងរាប់សន្លឹកឆ្នោត ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅយប់ថ្ងៃអង្គារ៍ ដែលត្រូវនឹងព្រឹកថ្ងៃពុធ នៅកម្ពុជា។ ពលរដ្ឋខ្មែរមួយចំនួនដែលតាមដានព្រឹត្តិការណនេះ ថាពួកគេពិបាកប៉ាន់ស្មានចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសមហាអំណាចមួយនេះ។
មានសេចក្តីរាយការណ៍តិចតួចប៉ុណ្ណោះអំពីការបំភិតបំភ័យអ្នកបោះឆ្នោត ហើយមិនមានសកម្មភាពនៃអំពើហិង្សាធំដុំណាមួយកើតឡើងនោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអនុវត្តច្បាប់ និងអ្នកតស៊ូមតិខាងការបោះឆ្នោត។
រដ្ឋមន្ត្រីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិលោក Chad Wolf បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា «មិនមានសញ្ញាណាមួយ» ដែលថា «តួអង្គបរទេស» បានធ្វើការជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះបានសម្រេចជោគជ័យនោះទេ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បេក្ខជនទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ថា មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសនោះទេ។
ក្នុងចំណោមគ្រប់អាយុបោះឆ្នោតជិត ២៤០ លាននាក់ ក្នុងទូទាំងសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ អ្នកបោះឆ្នោតប្រមាណ ២០% មានអាយុចន្លោះរវាងពី ១៨ ទៅ ២៩ ឆ្នាំ ដែលអាចចូលរួមបោះឆ្នោត នៅថ្ងៃអង្គារ។
អ្នកបោះឆ្នោតជាច្រើន ពាក់ម៉ាស់ការពារ ខ្លាចឆ្លងជំងឺកូវីដ១៩ ដែលកំពុងបន្តរាតត្បាតខ្លាំងក្នុងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក។
ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋមួយចំនួនទទួលបានការហៅទូរស័ព្ទចូលស្វ័យប្រវត្តិដោយមិនដឹងពីប្រភព ដែលប្រាប់ឲ្យពួកគេស្នាក់នៅក្នុងផ្ទះនៅថ្ងៃបោះឆ្នោត។
«រយៈពេល ៤ ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ជម្រើសដែលសហរដ្ឋអាមេរិកបានធ្វើជះផលខ្ពស់កម្រិតណាសម្រាប់នយោបាយអន្តរជាតិ»។ នេះបើតាមការបញ្ជាក់របស់អង្គការ Chatham House ដែលជាអង្គការស្រាវជ្រាវគោលនយោបាយការបរទេសនាំមុខមួយរបស់ចក្រភពអង់គ្លេស។
ព័ត៌មានផ្សេងទៀត
No media source currently available