អគ្គលេខាធិការស្តីទីគណបក្សភ្លើងទៀន លោក គង់ មុនីកា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សត្រូវតែចូលរួមក្នុងដំណើរការបោះឆ្នោតខាងមុខនេះ បើទោះបីមកទល់ពេលនេះមិនទាន់ទៅចុះបញ្ជីគណបក្ស និងបេក្ខជននៅ គ.ជ.ប ឬមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ។
ការសម្រេចនេះត្រូវបានគេរិះគន់ថា ជាការគាបសង្កត់ផ្នែកនយោបាយ ច្រើនជាងការអនុវត្តច្បាប់ ខណៈមេធាវីការពារក្តីយល់ថា សេចក្តីសម្រេចនេះ ជារឿងអយុត្តិធម៌ចំពោះកូនក្តីរបស់លោក។
លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសទី ២ របស់លោក ហ៊ុន សែន ដែលបានឈរឈ្មោះជាតំណាងរាស្ត្រ បន្ទាប់ពីលោក ហ៊ុន ម៉ានី ដែលបានឈរឈ្មោះនិងជាប់ជាតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ស្ពឺ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ថ្លែងថា អ្នកសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ លើកកម្ពស់ការបញ្ចេញមតិ តម្លាភាព និងធានាថាសំឡេងរបស់ពលរដ្ឋត្រូវបានគេយកទៅផ្សព្វផ្សាយ។
ក្នុងថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានឆ្នាំ ២០២៣ នេះក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធបន្តយកចិត្តទុកដាក់បើកលម្ហសេរីភាពសារព័ត៌មានបន្ថែមទៀត និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតដែលហ៊ានរាយការណ៍អំពីបញ្ហាអសកម្មផ្សេងៗនៅក្នុងសង្គម។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានជួបប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបកស្រាយសេចក្តីព្រាងច្បាប់ថ្មីៗ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាម្នាក់របស់សហរដ្ឋអាមេរិក ហើយនឹងថ្លែងអំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ បានចាប់ដំណើរការឡើងវិញតែប៉ុន្មានខែ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២។
មន្ត្រីគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងចាត់ទុកថា នេះជាការគាបសង្កត់សកម្មជននយោបាយនៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ យុវជនគណបក្សភ្លើងទៀនជាង១០០នាក់បានប្រមូលផ្តុំគ្នាជួបជុំលើកបដានៅខាងមុខទីស្នាក់ការគណបក្សដើម្បីទាមទារឱ្យដោះលែងសកម្មជននយោបាយមួយចំនួន។
បើតាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនមិនមានគម្រោងណាមួយក្នុងការផ្តល់ជំនួយជាសម្ភារៈ និងការចំណាយផ្សេងទៀត សម្រាប់ការបោះឆ្នោតខាងមុខឡើយ។
មន្រ្តីទាំង២នាក់នោះ ដែលបច្ចុប្បន្នបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន មានលោក តូច ថឹង ប្រធានប្រតិបត្តិខេត្តកំពង់ចាម និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនរបស់គណបក្សភ្លើងទៀន។
ព័ត៌មានផ្សេងទៀត
No media source currently available