ប្រមុខដឹកនាំរបស់អង្គការសហប្រជាជាតិបានរិះគន់ការបោះឆ្នោតនៅកម្ពុជានៅខែកក្កដានេះ ក្រោយគណបក្សភ្លើងទៀនមិនត្រូវបានចុះបញ្ជីចូលរួមការបោះឆ្នោតនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិពិនិត្យមើលព័ត៌មាន មុននឹងរិះគន់ដំណើរការបោះឆ្នោតនៅកម្ពុជា។
គណបក្សភ្លើងទៀនបានអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
ការស្នងតំណែងរបស់លោក ហ៊ុន ម៉ាណែត ប្រហែលជាកិច្ចការដែលត្រូវបានសម្រេចទុករួចទៅហើយ ប៉ុន្តែភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យរបស់លោកក្នុងនាមជាអនាគតមេដឹកនាំប្រទេស នឹងអាស្រ័យលើយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងការបោះឆ្នោតជាតិអាណ្តត្តិទី ៧ នៅថ្ងៃទី២៣ ខែកក្កដា។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជាកើតឡើង ក្រោយមានការរិះគន់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលសម្រេចមិនចុះឈ្មោះគណបក្សភ្លើងទៀន ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយការប្រកាសបដិសេធរបស់ គ.ជ.ប គណបក្សជាង ១០ បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចមួយនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ពួកគេដែលវីអូអេទទួលបាន។
គណបក្សក៏បញ្ជាក់ទៀតថា៖ «នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធីក្នុងករណីគណបក្សភ្លើងទៀនត្រូវបានគ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ ឆ្នាំ ២០២៣»។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល ចោទជាសំណួរថា កាលពីឆ្នាំ ២០២២ គណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បាន តើហេតុអ្វីបានជាស្ថាប័ន គ.ជ.ប សួររកឯកសារនាពេលនេះ។
ខណៈការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខិតជិតមកដល់នាខែកក្កដាខាងមុខ ក្រុមអ្នកបោះឆ្នោតវ័យក្មេង ក្រោមអាយុ ៣០ ឆ្នាំ ដែលជាអ្នកបោះឆ្នោតលើកដំបូង កំពុងនាំគ្នាសម្លឹងមើលលើគោលនយោបាយចម្បងៗក្នុងការអភិវឌ្ឍប្រទេសរបស់គណបក្សនយោបាយ។
មន្ត្រីគណបក្សភ្លើងទៀនបួនរូបទៀតបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានរិះគន់បក្សភ្លើងទៀនថា មានការប្រកាន់បក្ខពួក មានអំពើពុករលួយជាដើម ខណៈអ្នកនាំពាក្យបក្សថា ការចុះចូលជាមួយគណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ជារឿងធម្មតា ជាពិសេសមុនការបោះឆ្នោត។
លោក ផុន សុភា និងលោក អ៊ី មុយលី នៃគណបក្សភ្លើងទៀន ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ និងមន្ត្រីរាជការ។ មន្ត្រីគណបក្សបានចាត់ទុកចំណាត់ការនេះថា ជាការដាក់គំនាប និងគំរាមកំហែងផ្នែកនយោបាយលើពួកគេ។
លោក រ៉ុង ឈុន បានប្រាប់វីអូអេថា លោកនឹងដកខ្លួនចេញ ដើម្បីធានាថាគណបក្សភ្លើងទៀនអាចចូលរួមបោះឆ្នោតបានដោយមិនមានឧបសគ្គ ក្រោយបង្គាប់របស់គ.ជ.ប ក្រោមហេតុផលថា លោកត្រូវបានផ្តន្ទាទោស ហើយមិនទាន់មាននីតិសម្បទានៅឡើយ។
ក្រុមអង្គការដែលតែងឃ្លាំមើលការបោះឆ្នោតបានសម្រេចចិត្តដាក់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣នេះ ដោយសារឆន្ទៈចូលរួមការបោះឆ្នោតនិងគាំទ្រប្រជាធិបតេយ្យរបស់អ្នកបោះឆ្នោត និងវត្តមានគណបក្សនយោបាយមួយដែលអាចប្រកួតប្រជែងនឹងគណបក្សកាន់អំណាចសម្រាប់ឱ្យប្រជាពលដ្ឋចូលរួម។
ព័ត៌មានផ្សេងទៀត
No media source currently available