គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ស្ថាប័នរៀបចំការបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត បានប្រាប់សមាជិកសភាថា លោកនឹងធានាបន្តការកែទម្រង់អភិបាលកិច្ច បន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា បន្តរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេស។
ព្រះមហាក្សត្រ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះ បានយាងបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧ជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា។
នៅមុនការសម្រេចជាផ្លូវការនៃការតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត សមាជិកនិងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន និងរងបទក្តីក្តាំផ្សេងៗផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលឱ្យរដ្ឋាភិបាលអាណត្តិថ្មីត្រូវបំពេញភារកិច្ចរបស់ខ្លួន ផ្អែកលើច្បាប់ ហើយលើកស្ទួយសេរីភាពរបស់ប្រជាជនកម្ពុជា។
ដឹកនាំដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts និងសកម្មជនគណបក្សសង្គ្រោះជាតិមកពីរដ្ឋផ្សេងៗទៀតបានធ្វើបាតុកម្មប្រមាណ៣ម៉ោងប្រឆាំងដំណើរការបោះឆ្នោតនៅកម្ពុជានិងរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាដែលបាតុកម្មនេះហៅការផ្ទេរអំណាចគ្មានប្រជាធិបតេយ្យ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងថា បើទោះបីជាការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ មិនបានផ្តល់ជម្រើសគ្រប់ជ្រុងជ្រោយក្តី ក៏អនាគតនៃស្ថានភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គួរតែទទួលបានការបើកទំព័រថ្មី ដោយជំរុញឱ្យមានការរួបរួមគ្នារវាងអ្នកនយោបាយពីគ្រប់និន្នាការ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឱ្យវីអូអេថា កេរដំណែលរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មានច្រើនរាប់មិនអស់ តាំងពីសម័យខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងអាណត្តិទី៦ ស្រ្តីតំណាងរាស្រ្តមានចំនួន២៦នាក់ ប៉ុន្តែនៅក្នុងអាណត្តិទី៧នេះ ស្រ្តីជាតំណាងរាស្រ្តមានចំនួនតែ១៦នាក់ប៉ុណ្ណោះ។
នេះបើយោងតាមការបញ្ជាក់របស់លោក Ted Osius ប្រធានក្រុមប្រឹក្សាជំនួញសហរដ្ឋអាមេរិក-អាស៊ាន ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
គណបក្សភ្លើងទៀនបន្តទទូចសុំឱ្យក្រសួងមហាផ្ទៃចេញលិខិតទុតិយតានៃប្រកាសលេខ១៩៣ ដើម្បីឱ្យគណបក្ស អាចចូលរួមឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតនាពេលក្រោយទៀត។
ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យចាត់តាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីថ្មីនៃអាណត្តិទី៧ ក្រោយលោក ហ៊ុន សែន បានប្រកាសលាលែងពីតំណែងដែលលោកដឹកនាំរយៈពេល៣៨ឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available