ខណៈការបោះឆ្នោតនឹងត្រូវធ្វើឡើងនាខែក្រោយដោយគ្មានគណបក្សប្រឆាំងដ៏ធំលោក ទៀ បាញ់ មេទ័ពជាន់ខ្ពស់របស់កម្ពុជាបានអំពាវនាវឲ្យកងទ័ពទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ខណៈការបោះឆ្នោតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាង៥ម៉ឺននាក់ ដោយមិនមានការចូលរួមពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
តាមការចង់បានរបស់លោក ហ៊ុន សែន ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃអង្គារនេះ បានចេញលិខិតជូនដំណឹងមួយទៅថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា ដោយអនុញ្ញាតឲ្យនិស្សិតឈប់សម្រាកចំនួនបីថ្ងៃ ដើម្បីទៅបោះឆ្នោតនាចុងខែកក្កដាខាងមុខ។
ស្ថាប័នរៀបចំការបោះឆ្នោតជាតិនៅកម្ពុជាបានប្រឹងប្រែងកាន់តែខ្លាំង ក្នុងការចេញសារតាមប្រព័ន្ធទូរសព្ទបញ្ជាក់ប្រាប់ម្ចាស់សន្លឹកឆ្នោតអំពីការវិវត្តន៍នានាជុំវិញដំណើរនៃការរៀបចំការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ ម្ចាស់ទូរសព្ទខ្លះដែលសុំមិនបញ្ចេញឈ្មោះនិយាយការជូនដំណឹងច្រើនពេកតាមទូរសព្ទ បន្ថែមពីលើទូរទស្សន៍ វិទ្យុនេះក៏ជាការរំខានដែរ។
លោក Kenneth Wollack ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យជាតិ NDI នេះ បានថ្លែងប្រាប់ VOA ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង «បង្ក្រាបសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ហើយបានរំលាយគណបក្សនយោបាយមួយ ដែលតំណាងឲ្យប្រជាជនពាក់កណ្ដាលប្រទេស» គឺគណបក្សសង្គ្រោះជាតិដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយនៅចុងឆ្នាំ២០១៧។
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនឹងធ្វើបាតុកម្មមួយនៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនានេះ ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជាដោយសារតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមនិងទាមទារឱ្យប្រទេសជប៉ុនដកការគាំទ្រចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបកំពុងតែធ្វើបាតុកម្មនៅក្បែរស្ថានទូតជប៉ុនក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីទាមទារឱ្យប្រទេសជប៉ុនឈប់គាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកថៃ មករា តំណាងអ្នករៀបចំបាតុកម្មនេះបានផ្តល់បទសម្ភាសជាមួយនឹងលោកម៉ែន គឹមសេងនៃវីអូអេ៖
អង្គការតម្លាភាពកម្ពុជាដែលធ្លាប់ចូលរួមឃ្លាំមើលការបោះឆ្នោតយ៉ាងសកម្មនោះបានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ នេះជាអង្គការសង្គមស៊ីវិលទី៣បន្ទាប់ពីអង្គការ Comfrel និងNicfec បានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតដោយសំអាងថា រងសម្ពាធពីរដ្ឋាភិបាលកម្ពុជា។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ីឲ្យចូលខ្លួនទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធនឹងការលើកឡើងថា លិខិតរបស់ព្រះមហាក្សត្រដែលអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជាលិខិតក្លែងក្លាយ។ ប៉ុន្តែលោក សម រង្ស៊ី នៅតែរក្សាទស្សនៈរបស់លោក។
ខុសពីបណ្តាឆ្នាំមុនៗ ស្ថាប័នរៀបចំការបោះឆ្នោតជាតិបានបង្កើនការប្រើប្រាស់បណ្តាញសង្គមនិងប្រព័ន្ធទូរស័ព្ទចល័តដើម្បីបង្កើនការយល់ដឹងពីបញ្ហានានា ទាក់ទិននឹងដំណើរនៃការរៀបចំបោះឆ្នោតជាតិនិងក្រើនរំឭកពលរដ្ឋអំពីការត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
ខណៈគណបក្សនានាកំពុងរកយុទ្ធសាស្ត្រឃោសនាដើម្បីទាក់ទាញអ្នកគាំទ្រ ក្នុងការបោះឆ្នោតសភាពីថ្ងៃទី៧ទៅដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានកំពុងពិចារណាភ្ជាប់ការឃោសនាបោះឆ្នោតរបស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍សម្លាប់លោក កែម ឡី ដែលធ្លាប់ធ្វើការជាមួយក្រុមអ្នកបង្កើតគណបក្សថ្មីនេះ។
ខណៈគ.ជ.ប. ចេញក្រមសីលធម៌ហាមឃាត់ការផ្សាយមួយចំនួនរបស់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញក្តីបារម្ភថា ការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននឹងត្រូវរឹតត្បិតកាន់តែខ្លាំងនៅមុនការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available