ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានបញ្ជាក់ថា ការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងធំមួយចូលរួមមិនមែនជាការបោះឆ្នោតសេរី និងយុត្តិធម៌នោះទេ។ ប៉ុន្តែមន្ត្រី គ.ជ.ប.និយាយថា សមាជិកសភាអាស៊ានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នឹងចូលមកដល់ក្នុងពេលជាង១ខែទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក៏បានប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីចំនួនជិត១៤ម៉ឺននាក់ ដើម្បីបម្រើការងារក្នុងការរៀបចំការដំណើរការបោះឆ្នោតនៅទូទាំងប្រទេស។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃកំណើតគណបក្សជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងមានគណបក្សនយោបាយចំនួន២០ ចូលរួមដោយគ្មានគណបក្សសង្គ្រោះជាតិបង្កើតដោយលោក កឹម សុខានិងលោក សម រង្ស៊ីដោយសារគណបក្សនេះ ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែនរំលាយចោលកាលពីឆ្នាំមុន។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់VOA នៅថ្ងៃសុក្រនេះថា មានប្រជាពលរដ្ឋចំនួន៨០គ្រួសារ បានទៅប្រជុំនៅសាលាខេត្តកោះកុងកាលពីថ្ងៃព្រហស្បតិ៍ តាមការអញ្ជើញរបស់អ្នកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុង។
អ្នកគាំទ្រនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាគ្រោងធ្វើបាតុកម្មថ្មីមួយទៀតនៅថ្ងៃទី១៦ខែមិថុនានេះបន្ទាប់ពីបានធ្វើបាតុកម្មលើកទីមួយកាលពីដើមខែនេះ។ រីឯអ្នកគាំទ្រនៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងសហគមន៍អឺរ៉ុបក៏គ្រោងនឹងរៀបចំបាតុកម្មបន្តបន្ទាប់ដែរនៅក្នុងខែមិថុនានេះ។
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំណាចជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ។
បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតជាការប្រឆាំងនឹងព្រះមហាក្សត្រ។ អ្នកច្បាប់លើកឡើងថា ការអំពាវនាវរបស់ព្រះមហាក្សត្រ គឺជាការស្នើដែលគ្មានការចាប់បង្ខំឲ្យប្រជាពលរដ្ឋត្រូវតែធ្វើតាមនោះទេ។
លោក ជា សុផារ៉ា បានបញ្ជាក់ជាថ្មីនៅមុខក្រុមអ្នកតវ៉ានៃប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅក្នុងខេត្តកោះកុងថា លោកនឹងបញ្ចប់វិវាទដីធ្លីនេះឲ្យបាននៅបំណាច់ខែមិថុនាគឺមុនបោះឆ្នោត។
ព្រះរាជសារអំពាវនាវត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាតាំងពីថ្ងៃទី១៨ខែឧសភាហើយទើបតែចែកផ្សាយតាមបណ្តាញសារព័ត៌មាននៅថ្ងៃអង្គារនេះនិងស្របពេលដែលអ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិកំពុងធ្វើយុទ្ធនាការអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត។
គ.ជ.ប.ប្រកាសថា ស្ថាប័នរៀបចំការបោះឆ្នោតនេះនិងម្ចាស់ឆ្នោតត្រូវចូលរួមដំណើរការបោះឆ្នោតនេះទន្ទឹមគ្នា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកឃ្លាំមើលលើកឡើងថា ប្រជាពលរដ្ឋអាចដើរទន្ទឹម គ.ជ.ប.ដោយភាពរលូនបាន លុះត្រាតែមានគណបក្សនយោបាយដែលពួកគេពេញចិត្តចូលរួមការបោះឆ្នោត។
បេក្ខជនជាស្ត្រីឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសធ្វើជាតំណាង នៅមានចំនួនតិចតួចដដែលធៀបនឹងការបោះឆ្នោតអាណត្តិមុន។ មន្ត្រីសង្គមស៊ីវិលលើកស្ទួយសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ អះអាងថា គណបក្សនយោបាយនីមួយៗនៅមិនទាន់មានការប្តេជ្ញាចិត្តខាងឆន្ទៈនយោបាយពេញលេញ ដើម្បីដាក់ស្រ្តីឲ្យឈរក្នុងលេខរៀងកំពូលទេ។
យុវជនខ្លះ ហាក់មានការស្ទាក់ស្ទើរក្នុងការទៅបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ ក្រោយពីមិនមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available