បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតជាការប្រឆាំងនឹងព្រះមហាក្សត្រ។ អ្នកច្បាប់លើកឡើងថា ការអំពាវនាវរបស់ព្រះមហាក្សត្រ គឺជាការស្នើដែលគ្មានការចាប់បង្ខំឲ្យប្រជាពលរដ្ឋត្រូវតែធ្វើតាមនោះទេ។
លោក ជា សុផារ៉ា បានបញ្ជាក់ជាថ្មីនៅមុខក្រុមអ្នកតវ៉ានៃប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅក្នុងខេត្តកោះកុងថា លោកនឹងបញ្ចប់វិវាទដីធ្លីនេះឲ្យបាននៅបំណាច់ខែមិថុនាគឺមុនបោះឆ្នោត។
ព្រះរាជសារអំពាវនាវត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាតាំងពីថ្ងៃទី១៨ខែឧសភាហើយទើបតែចែកផ្សាយតាមបណ្តាញសារព័ត៌មាននៅថ្ងៃអង្គារនេះនិងស្របពេលដែលអ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិកំពុងធ្វើយុទ្ធនាការអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត។
គ.ជ.ប.ប្រកាសថា ស្ថាប័នរៀបចំការបោះឆ្នោតនេះនិងម្ចាស់ឆ្នោតត្រូវចូលរួមដំណើរការបោះឆ្នោតនេះទន្ទឹមគ្នា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកឃ្លាំមើលលើកឡើងថា ប្រជាពលរដ្ឋអាចដើរទន្ទឹម គ.ជ.ប.ដោយភាពរលូនបាន លុះត្រាតែមានគណបក្សនយោបាយដែលពួកគេពេញចិត្តចូលរួមការបោះឆ្នោត។
បេក្ខជនជាស្ត្រីឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសធ្វើជាតំណាង នៅមានចំនួនតិចតួចដដែលធៀបនឹងការបោះឆ្នោតអាណត្តិមុន។ មន្ត្រីសង្គមស៊ីវិលលើកស្ទួយសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ អះអាងថា គណបក្សនយោបាយនីមួយៗនៅមិនទាន់មានការប្តេជ្ញាចិត្តខាងឆន្ទៈនយោបាយពេញលេញ ដើម្បីដាក់ស្រ្តីឲ្យឈរក្នុងលេខរៀងកំពូលទេ។
យុវជនខ្លះ ហាក់មានការស្ទាក់ស្ទើរក្នុងការទៅបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ ក្រោយពីមិនមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។
លោកប្រធានគ.ជ.ប ស៊ិក ប៊ុនហុក ដែលគេដឹងថាជាមន្ត្រីស្នូលមួយរូបរបស់បក្សកាន់អំណាចបានស្នើឲ្យក្រុមមន្ត្រីក្រោមឱវាទលោក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អក្នុងរាជធានី ខេត្តនីមួយៗ ព្រោះកត្តាផ្ទៃក្នុងនេះហើយជា កត្តាកំណត់ជ័យជំនះ ឬបរាជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសថា ការជ្រលក់ម្រាមដៃបន្លំថា ខ្លួនបានទៅបោះឆ្នោតគឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។ ប៉ុន្តែអ្នកច្បាប់លើកឡើងថា ករណីនេះមិនមានចែងក្នុងច្បាប់ និងថា ការដែលមិនមានច្បាប់ចែង មានន័យថា មិនមែនជាបទល្មើសនោះទេ។
ខណៈការបោះឆ្នោតឈានជិតចូលមកដល់ គណបក្សនយោបាយមួយចំនួនព្យាយាមទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាបន្តបន្ទាប់ តាមរយៈគោលនយោបាយ និងការសន្យាផ្សេងៗ ដែលមានការសន្យាថា សងបំណុលជំនួសពលរដ្ឋផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្ម និងរិះគន់ធ្ងន់ៗដល់ការឃោសនានយោបាយដូច្នោះ។
នៅឯទីក្រុងអូស្លូ ប្រទេសន័រវែស អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យប្រទេសជប៉ុនដើរតាមសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក្នុងការបោះបង់ការផ្ដល់ជំនួយដល់ការបោះឆ្នោតនិងទុកសារៈសំខាន់នៃការរក្សាវត្តមានរឹងមាំរបស់ខ្លួននៅកម្ពុជាដើម្បីតទល់នឹងចិន នៅមួយឡែកសិន។
វោហាស័ព្ទអ្នកនយោបាយ ដែលអំពាវនាវឲ្យពលរដ្ឋពហិការការបោះឆ្នោតគឺមិនគាំទ្រការបន្តអំណាចផ្តាច់ការ និងការគម្រាមអ្នកមិនបោះឆ្នោតគឺជាអ្នកគាំទ្រក្រុមឧទ្ទាមនោះ ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យគ.ជ.ប.រក្សាឲ្យបាននូវគោលជំហរឯករាជ្យ ដែលខ្លួនបានប្រឹងប្រែងរក្សាមកដល់ពេលនេះ។
គ.ជ.ប.បានការចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សនយោបាយទាំង២០នៅលើសន្លឹកឆ្នោត នៅថ្ងៃអង្គារនេះ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយបង្អស់។
ព័ត៌មានផ្សេងទៀត
No media source currently available