ខណៈគ.ជ.ប. ចេញក្រមសីលធម៌ហាមឃាត់ការផ្សាយមួយចំនួនរបស់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញក្តីបារម្ភថា ការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននឹងត្រូវរឹតត្បិតកាន់តែខ្លាំងនៅមុនការបោះឆ្នោត។
ការធ្វើពហិការរបស់ពលរដ្ឋកម្ពុជាមិនទៅបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា នឹងមានលក្ខណៈពិសេសដែលទាក់ទាញការចាប់អារម្មណ៍របស់អន្តរជាតិខុសពីប្រទេសដទៃដោយសារតែគណបក្សសង្គ្រោះជាតិចង់ចូលរួមបោះឆ្នោត ប៉ុន្តែត្រូវបានរារាំងដែលនេះខុសពីប្រទេសដទៃ គឺគណបក្សខ្លះធ្វើពហិការដោយខ្លួនឯង។
បន្ទាប់ពី គ.ជ.ប. អំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករនិយោជិតបានឈប់សម្រាកទៅបោះឆ្នោត នៅថ្ងៃពុធនេះ ក្រសួងការងារក៏បានចេញសេចក្តីជូនដំណឹងតម្រូវឲ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់អនុញ្ញាតឲ្យកម្មករ និយោជិតបានឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីទៅបោះឆ្នោត ដែលខុសប្លែកពីការបោះឆ្នោតអាណត្តិមុនៗ។
ខណៈបណ្តាញសង្គមកំពុងត្រូវបានប្រើប្រាស់ជាកន្លែងបញ្ចេញមតិដ៏មានប្រជាប្រិយភាព គេឃើញក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបង្ហោះពីការមិនទៅចូលរួមការបោះឆ្នោត ហើយក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវរកអ្នកបង្ហោះសារទាំងនោះដែលរដ្ឋាភិបាលថា ជាការឃោសនាខុស ដើម្បីយកទៅអប់រំ មុនឈានទៅចាត់វិធានការផ្លូវច្បាប់ រីឯសារអំពីការចូលរួមបោះឆ្នោតជាការឃោសនាស្របច្បាប់។
មុននៅថ្ងៃបោះឆ្នោតចូលមកដល់នោះ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.បនិងក្រុមមន្ត្រីលោកបានខិតខំបង្កើនការយល់ដឹងពីដំណើរការបោះឆ្នោត រួមមានទាំងការបង្កើនការយល់ដឹងពីប្រព័ន្ធបោះឆ្នោតរបស់កម្ពុជាសម្រាប់ជ្រើសតាំងតំណាងរាស្ត្រ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានបញ្ជាក់ថា ការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងធំមួយចូលរួមមិនមែនជាការបោះឆ្នោតសេរី និងយុត្តិធម៌នោះទេ។ ប៉ុន្តែមន្ត្រី គ.ជ.ប.និយាយថា សមាជិកសភាអាស៊ានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នឹងចូលមកដល់ក្នុងពេលជាង១ខែទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក៏បានប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីចំនួនជិត១៤ម៉ឺននាក់ ដើម្បីបម្រើការងារក្នុងការរៀបចំការដំណើរការបោះឆ្នោតនៅទូទាំងប្រទេស។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃកំណើតគណបក្សជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងមានគណបក្សនយោបាយចំនួន២០ ចូលរួមដោយគ្មានគណបក្សសង្គ្រោះជាតិបង្កើតដោយលោក កឹម សុខានិងលោក សម រង្ស៊ីដោយសារគណបក្សនេះ ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែនរំលាយចោលកាលពីឆ្នាំមុន។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់VOA នៅថ្ងៃសុក្រនេះថា មានប្រជាពលរដ្ឋចំនួន៨០គ្រួសារ បានទៅប្រជុំនៅសាលាខេត្តកោះកុងកាលពីថ្ងៃព្រហស្បតិ៍ តាមការអញ្ជើញរបស់អ្នកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុង។
អ្នកគាំទ្រនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាគ្រោងធ្វើបាតុកម្មថ្មីមួយទៀតនៅថ្ងៃទី១៦ខែមិថុនានេះបន្ទាប់ពីបានធ្វើបាតុកម្មលើកទីមួយកាលពីដើមខែនេះ។ រីឯអ្នកគាំទ្រនៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងសហគមន៍អឺរ៉ុបក៏គ្រោងនឹងរៀបចំបាតុកម្មបន្តបន្ទាប់ដែរនៅក្នុងខែមិថុនានេះ។
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំណាចជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ។
បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតជាការប្រឆាំងនឹងព្រះមហាក្សត្រ។ អ្នកច្បាប់លើកឡើងថា ការអំពាវនាវរបស់ព្រះមហាក្សត្រ គឺជាការស្នើដែលគ្មានការចាប់បង្ខំឲ្យប្រជាពលរដ្ឋត្រូវតែធ្វើតាមនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available