Hello VOA៖ សង្គ្រោះជាតិបង្កើនយុទ្ធនាការកុំឱ្យពលរដ្ឋទៅបោះឆ្នោត
គណបក្សសង្គ្រោះជាតិបន្តអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត បើទោះបីមានការបំភិតបំភ័យពីមន្ត្រីរដ្ឋាភិបាលកម្ពុជាក៏ដោយ។ យ៉ាងណាក៏ដោយ លោកស្រី មូរសុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនៅតែមានក្តីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយមួយ ដែលអាចឱ្យគណបក្សនេះចូលរួមការបោះឆ្នោតបាន ព្រោះវានឹងផ្តល់ភាពស្របច្បាប់រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោត។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៧ ឧសភា ២០១៨)