វោហាសាស្រ្តគំរាមកំហែងជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីកម្ពុជា ដែលចង់កម្ទេចអ្នកតវ៉ាពី១០០ ទៅ២០០នាក់ និងការព្រមានវាយក្បាលនឹងគល់ឫស្សី បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់សកម្មជនសិទ្ធិមនុស្ស។
វោហាសាស្រ្តគំរាមកំហែងជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីកម្ពុជា ដែលចង់កម្ទេចអ្នកតវ៉ាពី១០០ ទៅ២០០នាក់ និងការព្រមានវាយក្បាលនឹងគល់ឫស្សី បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់សកម្មជនសិទ្ធិមនុស្ស ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជ
លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះ៖ «ខ្ញុំបានលើកឡើងពីការព្រួយបារម្ភទាំងនេះផងដែរ ហើយឯកឧត្ដម (កែវ រ៉េមី) ក៏បានយល់ស្របថា វាគឺជាបញ្ហា ក៏ប៉ុន្តែវាមិនបានជួយអីនោះទេ មុនការបោះឆ្នោតនោះ»។
ឃុំមួយនៅខេត្តកំពង់ធំ មិនមានអគារសាលាឃុំត្រឹមត្រូវសម្រាប់ក្រុមប្រឹក្សាឃុំធ្វើការអស់ជាង១៥ឆ្នាំមកហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ ក្រុមប្រឹក្សាឃុំបានជួលទីតាំងតូចមួយនៅខាងក្នុងបរិវេណផ្ទះរបស់អ្នកភូមិម្នាក់ ដោយមិនមានសូម្បីតែបន្ទប់សម្រាប់អង្គុយ មកធ្វើជាកន្លែងផ្តល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ។ ពួកគេរិះគន់ថា ការមិនមានសាលាឃុំធ្វើការឲ្យបានត្រឹមត្រូវបានធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពនៃការងារ។
«ជាពិសេសសេចក្តីស្នើច្បាប់នេះមាន ចរិតនយោបាយគាបសង្កត់ទៅលើសិទ្ធិបុគ្គល បំបែកបំបាក់ជាតិ និងគាបសង្កត់មកលើគណបក្សនយោបាយក្នុងន័យកម្ចាត់កម្ចាយខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះ ហើយអាចបណ្តាលឱ្យការបោះឆ្នោតនាពេលខាងមុខមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
ក្រុមអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយមួយចំនួនផ្តល់អនុសាសន៍ចំនួន១២ចំណុចដល់គ.ជ.ប. ធ្វើការចុះឈ្មោះនិងបោះឆ្នោតនៅក្រៅប្រទេសសម្រាប់ការបោះឆ្នោត២០១៨។
ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិសម្រេចមិនចូលរួមប្រជុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅថ្ងៃទី១០ ខែកក្កដាខាងមុខ ដោយបញ្ជាក់ថា ច្បាប់នេះនឹងត្រូវរងការរិះគន់ និងថ្កោលទោសពីមជ្ឈដ្ឋានមួយចំនួន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ក្រុមអង្គការក្នុងបន្ទប់ស្ថានការណ៍ទាំងជាង៤០ បានធ្វើសកម្មភាពដែលមិនមានភាពអព្យាក្រឹតសម្រាប់គណបក្សនយោបាយនីមួយៗ ដែលខុសទៅនឹងមាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
មាត្រា៦ថ្មី (ពីរ) ដែលស្នើដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានបន្ថែមចំណុចចំនួនបីដែលក្នុងនោះមានការហាមប្រាមគណបក្សនយោបាយមិនឱ្យ «ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត» និង«យល់ព្រមដោយចំហរ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបន្ថែមថា ជាធម្មតាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឡើងកាន់តំណែងថ្មី មិនទាន់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ដូចសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចាស់ៗដែលធ្លាប់ធ្វើការពីមុន ដូច្នេះលោករំពឹងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីនឹងរៀនពីអ្នកចាស់ដើម្បីបំពេញការងារឲ្យបានល្អ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានលើកឡើងផងដែរថា ក្រុមអង្គការសង្គមស៊ីវិលមិនមានចិត្តធំ ចង់ផ្តុំគ្នាបង្កើតបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពរបស់ប្រទេសដែលជាសមិទ្ធផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
តុលាការរាជធានីភ្នំពេញបានបញ្ជាតាមរយៈដីកាកោះឲ្យអ្នករៀបចំក្បួនដង្ហែការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅភ្នំពេញ លោក ម៉ន ផល្លា ចូលបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរលើករណីហិង្សាមួយក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ នាខែឧសភា។
ព័ត៌មានផ្សេងទៀត
No media source currently available