បទសម្ភាសន៍ VOA៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភពីសិទ្ធិមនុស្ស និងដំណើរឆ្ពោះទៅរបបផ្តាច់ការនៅកម្ពុជា
វោហាសាស្រ្តគំរាមកំហែងជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីកម្ពុជា ដែលចង់កម្ទេចអ្នកតវ៉ាពី១០០ ទៅ២០០នាក់ និងការព្រមានវាយក្បាលនឹងគល់ឫស្សី បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់សកម្មជនសិទ្ធិមនុស្ស ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែរៀបចំឆ្ពោះទៅការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨។ លោកហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ី ផ្តល់បទសម្ភាសន៍ជាមួយលោក ម៉ែន គឹមសេង នៃ VOA អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងជាខេមរភាសាដូចតទៅ៕