អ្នកជំនាញថា ភាពក្រីក្រ បំណុល កង្វះការងារក្នុងស្រុក កង្វះការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ធូររលុង គឺជាមូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយគ្មានឯកសារ។
ក្រោយការដោះលែង កញ្ញា ឈឹម ស៊ីថរ ប្តេជ្ញាថានឹងបន្តដឹកនាំការធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនកាស៊ីណូដ៏ល្បីមួយនេះ គោរពសិទ្ធិសហជីព និងយកបុគ្គលិកចូលធ្វើការវិញ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានបង្ហាញក្តីកង្វល់លើធម្មនុញ្ញមួយនេះ ហើយថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សាលើធម្មនុញ្ញមួយនេះឱ្យបានស៊ីជម្រៅឡើយ។
ការអនុវត្តទោសរបស់កញ្ញា ឈឹម ស៊ីថរ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៦ ខែកញ្ញានេះ ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី២។
ក្រុមហ៊ុនបញ្ជាទិញទំនិញកម្ពុជាដែលជាម្ចាស់ម៉ាកល្បីៗរបស់ពិភពលោកដូចជា Adidas, Levi's និង Puma បានបង្ហាញក្តីបារម្ភលើវិធានការសវនកម្មរបស់ក្រសួងមហាផ្ទៃលើអង្គការសង់ត្រាល់ ដែលអ្នករិះគន់លើកឡើងថា ជាការរឹតត្បិតលើអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។
អ្នកប្រើប្រាស់ហ្វេសប៊ុកនោះត្រូវបានតុលាការបញ្ជាក់ក្នុងដីកាចាប់ខ្លួន មានឈ្មោះ ហ៊ូ រុនអេង អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក វន់ ពៅ ថ្លែងថា ការរំពឹងទុករបស់លោកបាន «រលាយបាត់អស់» ខណៈលោកទន្ទឹងរង់ចាំយុត្តិធម៌ជាង ១០ ឆ្នាំមកហើយ។
លោក មាជ សុវណ្ណារ៉ា អះអាងថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីអាចធ្វើនយោបាយបែបអហិង្សានិងបែបសន្តិវិធី ប៉ុន្តែលោកត្រូវរង់ចាំមេធាវីការពារក្តីរបស់លោក គឺ លោក សឺន ជុំជួន ធ្វើការជាមួយតុលាការខេត្តរតនគិរី។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការត្រៀមបង្រ្កាបការប្រមូលផ្តុំនៅថ្ងៃទី១៨ ខែសីហា គឺជាការធានានូវសេចក្តីសុខទាំងអស់គ្នា។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ឱ្យផ្លាស់ទីចេញពីតំបន់ជិតផ្លូវអន្ទង់អាំងជាដាច់ខាត និងដកហូតទីតាំងដីនោះទុកជាសម្បត្តិរដ្ឋ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងពួកគេទាំងនោះជាបន្ទាន់។
លោក ជា ចាន់ ប្រាប់វីអូអេថា រោងចក្របានសម្រេចទទួលយកលោកឱ្យចូលធ្វើការវិញ ប៉ុន្តែបច្ចុប្បន្នលោកមិនទាន់បានចូលបម្រើការនៅឡើយដោយរង់ចាំមើលសេចក្តីសម្រេចលម្អិតរបស់សាលក្រមរបស់សាលាឧទ្ធរណ៍ជាមុនសិន។
ព័ត៌មានផ្សេងទៀត
No media source currently available