សង្គមស៊ីវិលសាទរនឹងចំណាត់ការនេះ ហើយថា ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងក្រោយមានការអំពាវនាវជាបន្តបន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តជាតិ ព្រមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកការពារសិទ្ធិមនុស្សសង្ឃឹមថា តុលាការក្រុងភ្នំពេញនឹងពិចារណាឱ្យលោក ម៉ិច ដារ៉ា បានស្ថិតនៅក្រៅឃុំ ព្រោះអ្នកកាសែតរូបនេះកំពុងមានបញ្ហាសុខភាព។
ដោយឡែក មន្ត្រីនាំពាក្យរដ្ឋាភិបាលអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញដូចការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ និងថា អ្វីដែលបានកើតឡើងគឺជាវិធានការច្បាប់របស់ប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានទទួលស្គាល់ថា បញ្ហាជួញដូរមនុស្សគឺជាក្តីបារម្ភសម្រាប់កម្ពុជានិងពិភពលោក ខណៈអ្នកការពារសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការបង្ក្រាបបទល្មើសដើម្បីបញ្ចៀសការរិះគន់។
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា នឹងដាក់លិខិតទៅតុលាការនៅថ្ងៃពុធ ស្នើឱ្យអ្នកសារព័ត៌មានរូបនេះស្ថិតនៅក្រៅឃុំ ក្រោមមូលហេតុមានបញ្ហាសុខភាព និងត្រូវមើលថែម្តាយចាស់ជរា។
តុលាការសម្រេចតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ ដោយបន្តឃុំខ្លួន លោក ហៃ វណ្ណនិត រហូតតុលាការចាត់ការតាមនីតិវិធី។
ការចាប់បញ្ជូនខ្លួនអ្នកស្រី នួន តឿន ដែលជាពលការិនីខ្មែរធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញានៃការផ្លាស់ប្ដូរតំបន់សុវត្ថិភាពសម្រាប់អ្នករិះគន់ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។ តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានកម្ពុជាលោកម៉ិច ដារ៉ា និងស្នើឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិចម្រុះនិងជំរុញសារព័ត៌មានសេរី។
នៅថ្ងៃពុធនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្តីលើលោក កើត សារ៉ាយ ដែលជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
លោក កើត សារ៉ាយ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០២៤ ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ចំពោះការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីជម្លោះដីធ្លីនៅខេត្តព្រះវិហារ។
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំងនិងរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្នុងខណៈពេលដែលលំហរសេរីភាពនៃការបញ្ជេញមតិកាន់តែរួមតូច។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ទទូចឱ្យតុលាការដោះលែង លោក ម៉ិច ដារ៉ា។
ព័ត៌មានផ្សេងទៀត
No media source currently available