រដ្ឋបាលលោក Trump បានផ្អាកបណ្តោះសន្នលើការផ្តល់ថវិកាជំនួយ កម្ចីនិងកម្មវិធីជំនួយហិរញ្ញវត្ថុផ្សេងទៀតនៅការិយាល័យគ្រប់គ្រងនិងថវិកា។ នេះបើយោងតាមអនុស្សរណៈដែលសារព័ត៌មាន Reuters បានឃើញ ដែលបង្កឱ្យមានការរិះគន់ពីសំណាក់សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ។
អនុស្សរណៈនេះយោងទៅតាមបទបញ្ជាប្រធានាធិបតី រួមបញ្ចូលទាំងបទបញ្ជាដែលចង់រំលាយកម្មវិធីនានាទាក់ទងនឹងគោលការណ៍ DEI ដែលផ្តោតលើភាពចម្រុះ សមភាពនិងបរិយាបន្ន ដែលលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាតាំងពីលោកចូលកាន់តំណែងកាលពីសប្តាហ៍មុន។
អនុស្សរណៈនោះមានខ្លឹមសារដូច្នេះថា៖«ជាបណ្តោះអាសន្ន ក្រោមការអនុញ្ញាតដោយយោងទៅតាមច្បាប់ក្នុងរយៈពេលនេះ ទីភ្នាក់ងារសហព័ន្ធនានាត្រូវផ្អាកបណ្តោះអាសន្នលើរាល់សកម្មភាពដែលទាក់ទងនឹងកាតព្វកិច្ចឬការចែកចាយជំនួយហិរញ្ញវត្ថុសហព័ន្ធនិងសកម្មភាពទីភ្នាក់ងារពាក់ព័ន្ធដទៃទៀតដែលប្រហែលត្រូវរកផលប៉ះពាល់ដោយសារបទបញ្ជាប្រធានាធិបតី មិនថា ជំនួយសម្រាប់ជំនួយបរទេស អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងារ DEI ជំនួយដល់ខាងយ៉េនដឺនិងគោលនយោបាយបរិស្ថានបៃតង»។
ការផ្អាកនេះចូលជាធរមាននៅថ្ងៃទី២៨ ខែមករា ម៉ោង៥ល្ងាច ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើយោងតាមអនុស្សរណៈខាងលើនេះ៕
វេទិកាបញ្ចេញមតិ