អ្នកស្រី Alinejad និយាយថាអ្នកស្រី និងលោក Blinken បាននិយាយគ្នាចំនួន១៥នាទីហើយប្រមុខការទូតអាមេរិករូបនេះលើកឡើងថា ការណ៍ដែលប្រទេសអ៊ីរ៉ង់ចង់ចាប់ពង្រាត់អ្នកស្រីលើទឹកដីអាមេរិកនេះជា«ផែនការដ៏អាក្រក់»។
រដ្ឋាភិបាលនៅទីក្រុងប៉េកាំងនិងហុងកុងបាននិយាយម្តងហើយម្តងទៀតថាច្បាប់ថ្មីនេះចាំបាច់ដើម្បីស្ថិរភាពរបស់អតីតអាណានិគមអង់គ្លេសនេះបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០១៩។
នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អគ្គរាជទូតតំណាងកម្ពុជាបានលើកឡើងថានៅប្រទេសកម្ពុជាមាន«បាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួល» ដែលមន្រ្តីថាមិនមែនជាការអនុវត្តសិទ្ធិសេរីភាពនោះទេ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy បានជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង និងជំរុញឲ្យតាមចាប់ខ្លួនបុរសនោះ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោក ដោយអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតពេញលេញទៅលើឃាតកម្មនេះ។
បើតាមលោក សុខា បារាំង បើមិនមានការអន្តរាគមន៍ពីលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៅពេលនោះទេ មិនដឹងថានគរបាលនឹងបង្ខាំងរូបលោកដល់ពេលណានោះទេ។
សេចក្តីថ្លែងការណ៍នោះត្រូវបានអនុម័តដោយអង្គការដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក សមាគមបណ្តាញយុវជនកម្ពុជា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការ Article 19 ជាដើម។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសស.រ.អា.កាលពីថ្ងៃអង្គារបានជួបតាមអនឡាញជាមួយជនជាតិមូស្លីម Uyghurs ដែលធ្លាប់ត្រូវបានឃុំខ្លួននៅក្នុងជំរំនានាក្នុងតំបន់ស៊ីនជាំងប្រទេសចិនដើម្បីស្តាប់អំពីបទពិសោធន៍របស់ពួកគេ។
«ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ» ជាសម្រង់ពាក្យសម្ដីរបស់លោកបណ្ឌិត កែម ឡី ដែលត្រូវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅចំពេលនៃការរំឭកខួប៥ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ។
កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសអាមេរិកបានចេញផ្សាយការអង្កេតនិងវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួននូវ «របាយការណ៍ស្ដីពីការជួញដូរមនុស្សលើសាកលលោកឆ្នាំ២០២១» ដោយបានចាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងកម្រិត Tier 2 Watchlist គឺកម្រិតពីរស្ថិតក្នុងបញ្ជីតាមដាន។
ព័ត៌មានផ្សេងទៀត
No media source currently available