លោក រ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃ៣១ ខែកក្កដាក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំហើយបានជួបប្រជាពលរដ្ឋនៅទីនោះដែលអះអាងថាដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ។
ទីភ្នាក់ងារព័ត៌មាន Associated Press ដែលជាបណ្តាញផ្សាយព័ត៌មានបស្ចឹមប្រទេសដំបូងគេ ត្រូវបានអនុញ្ញាតឱ្យចូលក្នុងទីនោះនៅក្នុងទស្សនកិច្ចចាត់ចែងដោយរដ្ឋនៃមជ្ឈមណ្ឌលឃុំឃាំង Urumqi លេខ៣នៅសង្កាត់ Dabancheng ក្នុងផ្នែកខាងលិចបំផុតនៃតំបន់ Xinjiang។
អ្នកស្រី Tsikhanouskaya បានហៅជំនួបនេះថា «មានភាពកក់ក្តៅ» ហើយថាអ្នកស្រីគិតថាសហរដ្ឋអាមេរិកបានឈរជាមួយប្រទេសបេឡារុស។
ការបង្កើតក្រុមយុវជនខ្មែរថាវរៈនិងទំនាក់ទំនងរវាងសមាជិកក្រុមនេះជាមួយអតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន ជាចំណុចក្តៅដែលតំណាងអយ្យការនិងចៅក្រមនៃតុលាការរាជធានីភ្នំពេញ បានជជីកសួរជនជាប់ចោទ៤នាក់នៅក្នុងសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃអង្គារ។
កម្មវិធីនោះថែមទាំងត្រូវបានប្រើប្រឆាំងមេដឹកនាំរដ្ឋាភិបាលផងដែររួមមានប្រធានាធិបតីបារាំងលោក Emmanuel Macron។
អង្គការលីកាដូបញ្ជាក់ថាក្នុងសប្តាហ៍នេះ ពួកគេទាំង៣នាក់ត្រូវបាននាំខ្លួនមកសាកសួរបន្ថែមនៅតុលាការ ដោយមិនមានវត្តមានរបស់មេធាវីការពារក្តីនោះទេ។
អ្នកស្រី Alinejad និយាយថាអ្នកស្រី និងលោក Blinken បាននិយាយគ្នាចំនួន១៥នាទីហើយប្រមុខការទូតអាមេរិករូបនេះលើកឡើងថា ការណ៍ដែលប្រទេសអ៊ីរ៉ង់ចង់ចាប់ពង្រាត់អ្នកស្រីលើទឹកដីអាមេរិកនេះជា«ផែនការដ៏អាក្រក់»។
រដ្ឋាភិបាលនៅទីក្រុងប៉េកាំងនិងហុងកុងបាននិយាយម្តងហើយម្តងទៀតថាច្បាប់ថ្មីនេះចាំបាច់ដើម្បីស្ថិរភាពរបស់អតីតអាណានិគមអង់គ្លេសនេះបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០១៩។
នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អគ្គរាជទូតតំណាងកម្ពុជាបានលើកឡើងថានៅប្រទេសកម្ពុជាមាន«បាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួល» ដែលមន្រ្តីថាមិនមែនជាការអនុវត្តសិទ្ធិសេរីភាពនោះទេ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy បានជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង និងជំរុញឲ្យតាមចាប់ខ្លួនបុរសនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available