កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
អស់ រយៈពេលជាង៣ខែ ដែលអ្នកស្រី ឡុង គឹមហ៊ាង អតីតមន្រ្តីការពារសិទ្ធិលំនៅឋាន តវ៉ានៅខាងមុខស្ថានទូតរុស្ស៊ី ទាមទារឲ្យរដ្ឋាភិបាលប្រទេសនេះចេញមុខអន្តរាគមន៍ឲ្យអាជ្ញាធរកម្ពុជាដោះលែងស្វាមីអ្នកស្រី ជាអ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ»។
តាមបញ្ជីឈ្មោះគណបក្សនយោបាយដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) គេឃើញមានគណបក្សតូចៗ មួយចំនួនចូលរួមប្រជែងជាមួយនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន និយាយថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក កំពុងស្វែងរកគ្រប់ជម្រើសទាំងអស់ថា តើបិទច្រកចេញចូលពីប្រទេសម៉ិកស៊ិក ហើយអ្វីនឹងមានផលប៉ះពាល់។
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម បានចោទប្រកាន់ថាវៀតណាមមានបំណងបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដែលរស់នៅលើទឹកដីកម្ពុជាក្រោម ដែលកាន់កាប់ដោយវៀតណាម។
អ្នកស៊ើបអង្កេតពិសេសលោកស្រី Yanghee Lee បាននិយាយថា នៅទីនោះពួកគេរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ហើយស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែមានគ្រោះថ្នាក់ខ្លាំង ដែលពួកគេមិនអាចត្រឡប់មកប្រទេសវិញបាន។
បន្ទាប់ពីរដ្ឋសភាអាមេរិកអនុម័តច្បាប់ ដែលផ្ដោតលើការធានាឲ្យមាននូវការការពារប្រឆាំងនឹងការរើសអើងក្នុងការបើកប្រាក់បៀវត្សរ៍ផ្អែកលើភេទកាលពីសប្ដាហ៍មុនមក ថ្ងៃអង្គារស្អែកនេះ គឺតំណាងឲ្យទិវាជានិមិត្តរូបនៃការទទួលបានប្រាក់បៀវត្សរ៍ស្មើគ្នា។
មន្ត្រីសិទ្ធិមនុស្សមួយរូប យល់ថា នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលលោក ស៊ុម ម៉ឺន បានបង្ហាញខ្លួនក្រោយការលាក់ខ្លួនក្នុងស្ថានភាពភ័យខ្លាចជាងពីរខែមកនេះ។
ប្រទេសចំនួន៣ ដែលបានលើកឡើងអំពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម រួមមាន ប្រទេសតូហ្គូនៅតំបន់អាហ្វ្រិកខាងលិច ប្រទេសម៉ិកសិកនៅតំបន់អាមេរិកខាងជើង និងប្រទេសអេស្ប៉ាញនៅប៉ែកអឺរ៉ុប។
រដ្ឋាភិបាលកម្ពុជានិងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីទទួលពលករជំនាញកម្ពុជាចាប់ពី ខែមេសាទៅដែលជាការអនុញ្ញាតជាលើកដំបូងសម្រាប់កម្ពុជា និងប្រទេសនៅអាស៊ីចំនួន ៨ទៀត ហើយមានការធានាថា នឹងទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសពលករ ដែលមិនសុច្ចរិតផងដែរ។
តុលាការសាលាឧទ្ធរណ៍សម្រេចមិនអនុញ្ញាតឲ្យលោក ម៉ឺន មាន បានស្ថិតនៅក្រៅឃុំជួបជុំគ្រួសារ បន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារប្រាប់អ្នកស្រី ភឹម ម៉ៅ ដែលជាម្តាយថា កូនប្រុសអ្នកស្រីនឹងបានស្ថិតនៅក្រៅឃុំ បើអ្នកស្រីឈប់ប្តឹងអាជ្ញាធរចំពោះការបាត់ខ្លួនស្វាមីអ្នកស្រី។
លោក សេវ សឿន តំណាងសហគមន៍មកពីភូមិកក់ បានបញ្ជាក់ថា លោកសប្បាយរីករាយដែលទទួលបានដីសក្តិសិទ្ធិរបស់ដូនតាមកវិញ ក៏ប៉ុន្តែប្តេជ្ញាថា នឹងបន្តការតស៊ូរហូតទាល់តែក្រុមហ៊ុនជួសជុលការខូចខាតព្រៃ និងប្រភពទឹក និងផ្តល់សំណងដល់សហគមន៍រងគ្រោះ។
ព័ត៌មានផ្សេងទៀត
No media source currently available