ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​ប្រាក់​បៀវត្សរ៍​ស្មើ​គ្នា​បង្ហាញ​ពី​គម្លាត​ទទួល​បាន​ប្រាក់​បៀវត្សរ៍​រវាង​បុរស និង​ស្ត្រី


លោកស្រី Nancy Pelosi ដែល​ជា​សកម្មជន​សម្រាប់​សមភាព​នៅ​កន្លែង​ធ្វើ​ការ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​តស៊ូ​មតិ​សម្រាប់​ច្បាប់​ភាព​ស្មើ​គ្នា​ផ្នែក​ប្រាក់​ចំណូល (Paycheck Fairness Act) ក្នុង​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
លោកស្រី Nancy Pelosi ដែល​ជា​សកម្មជន​សម្រាប់​សមភាព​នៅ​កន្លែង​ធ្វើ​ការ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​តស៊ូ​មតិ​សម្រាប់​ច្បាប់​ភាព​ស្មើ​គ្នា​ផ្នែក​ប្រាក់​ចំណូល (Paycheck Fairness Act) ក្នុង​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពី​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ចុង​ក្រោយ​បង្អស់​នៃ​សំណើ​ច្បាប់​មួយ ដែល​ផ្ដោត​លើ​ការ​ធានា​ឲ្យ​មាន​នូវ​ការ​ការពារ​ប្រឆាំង​នឹង​ការ​រើសអើង​ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​ផ្អែក​លើ​ភេទ​របស់​មនុស្ស​កាល​ពី​សប្ដាហ៍​មុន​មក ថ្ងៃ​អង្គារ​ស្អែក​នេះ​ គឺ​តំណាង​ឲ្យ​ទិវា​ជា​និមិត្តរូប​នៃ​ការ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ស្មើ​គ្នា។

ទិវា​ជា​និមិត្តរូប​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​គម្លាត​ប្រាក់​បៀវត្សរ៍​រវាង​បុរស និង​ស្ត្រី ដែល​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ការ​កំណត់​យក​ថ្ងៃ​ជា​និមិត្តរូប​នេះ​មាន​បំណង​បង្ហាញ​អំពី​ភាព​មិន​ស៊ីមេទ្រី​គ្នា ដោយ​លើក​ឡើង​ថា ប្រសិនបើ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ សុទ្ធតែ​ចាប់ផ្ដើម​ធ្វើការ​នៅ​ថ្ងៃ​ទី១ ខែ​មករា ដូច​គ្នា ប្រាក់​បៀវត្សរ៍​ដែល​បុរស​ទទួល​បាន​នៅ​ចុង​ខែ​ធ្នូ គឺ​មិន​ដូច​គ្នា​នឹង​ប្រាក់​បៀវត្សរ៍​ដែល​ស្ត្រី​ទទួល​បាន​នោះ​ទេ។

ស្ត្រី​នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ស្មើ​នឹង​បុរស​នោះ​នៅ​ដើម​ខែ​មេសា​ នា​ឆ្នាំ​បន្ទាប់។ បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​បង្អស់ ​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក ប្រាប់​ចំណូល​ជា​មធ្យម​សម្រាប់​ស្ត្រី​ដែល​ធ្វើ​ការ​ពេញ​ម៉ោង​គឺ​ស្មើ​ប្រហែល​ជា ៨០ ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រាក់​ចំណូល​ជា​មធ្យម​ដែល​បុរស​ធ្វើ​ការ​ពេញ​ម៉ោង​រក​បាន។ ស្ត្រី​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខុស​គ្នា​ខ្លាំង​ពី​បុរស​នៅ​ក្នុង​ផ្នែក​សន្តិសុខ និង​ផ្នែក​លក់​ហិរញ្ញវត្ថុ ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ ក៏​ដូចជា​ផ្នែក​ប្រឹក្សា​ឥណទាន និង​ការ​លក់​រាយ។

ច្បាប់​សហព័ន្ធ​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ ១៩៦៣ បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​រើស​អើង​រឿង​ប្រាក់​បៀវត្សរ៍​សម្រាប់​បុរស និង​ស្ត្ រី​ដែល​ធ្វើ​ការងារ​ណា​តម្រូវ​ឲ្យ​មាន «ជំនាញ ការ​ប្រឹងប្រែង និង​ការ​ទទួល​ខុស​ត្រូវ​ស្មើ​គ្នា»។ ប៉ុន្តែ​ការ​រើសអើង​នៅ​តែ​បន្ត​មាន។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សប្ដាហ៍​មុន រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ភាព​ស្មើ​គ្នា​ផ្នែក​ប្រាក់​ចំណូល (Paycheck Fairness Act) ក្នុង​សំឡេង ២៤២ ទល់​នឹង ១៨៧។ ច្បាប់​នេះ​អនុម័ត​ឡើង​ផ្អែក​លើ​ច្បាប់​ដែល​មាន​ពី​មុន និង​ដើម្បី​ដោះស្រាយ​គម្លាត​ប្រាក់​បៀវត្សរ៍​ដែល​នៅ​សេសសល់៕

XS
SM
MD
LG