ស្របពេលដែលរដ្ឋាភិបាលស្ងប់ស្ងាត់ចំពោះខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាមួយចំនួនបានរៀបចំពិធីមួយដើម្បីរំលឹកខួបនៃកិច្ចព្រមព្រៀងនេះ។
កម្រងរូបភាព VOA៖ ក្រុមសង្គមស៊ីវិលរំលឹកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស

១
លោកឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយផ្តល់ប្រវត្តិសង្ខេបអំពីការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងថ្ងៃរំឭកខួបនៃការចុះកិច្ចព្រមព្រៀងនេះ នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

២
អ្នកចូលរួមក្នុងពិធីរំឭកខួបទី២៨ឆ្នាំនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៣
ទាំងបដាអំពាវនាវឲ្យមានការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងថ្ងៃរំឭកខួបទី២៨ឆ្នាំនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៤
អ្នកចូលរួមក្នុងពិធីរំឭកខួបទី២៨ឆ្នាំនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៥
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោកសឹង សុខុម តំណាងកសិកររងគ្រោះដោយការរំលោភដីធ្លីក្នុងខេត្តកំពង់ស្ពឺ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ចងពលរដ្ឋ ដែលជាតំណាងតវ៉ារកដំណោះស្រាយដីធ្លី។ (ហ៊ុល រស្មី/VOA)

៦
ព្រះសង្ឃចូលរួមពិធីរំឭកខួបលើកទី២៨ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៧
អ្នកចូលរួមម្នាក់កាន់បណ្ឌប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងថ្ងៃរំឭកខួបទី២៨ឆ្នាំនៃការចុះកិច្ចព្រមព្រៀងនេះ នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៨
អ្នកវិភាគនយោបាយវ័យក្មេងកញ្ញាលី ស្រីស្រស់ និយាយពីសុពលភាពរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងថ្ងៃរំឭកខួបទី២៨ឆ្នាំនៃការចុះកិច្ចព្រមព្រៀងនេះ នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៩
លោក Michael Newbill អនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលរួមពិធីរំឭកខួបទី២៨ឆ្នាំនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

១០
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោកមឿន តុលា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) ប្រាប់អ្នកកាសែតថា កម្ពុជាអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បើមិនធ្វើតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ (ហ៊ុល រស្មី/VOA)

១១
លោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ (ឈរនៅកណ្តាល)សន្ទនាជាមួយក្រុមមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ក្នុងពិធីរំឭកខួបលើកទី២៨ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រៀបចំទីក្រុងភ្នំពេញថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

១២
ផ្ទាំងបដាអំពាវនាវឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងដើម្បីរក្សាសន្តិភាព ក្នុងថ្ងៃរំឭកខួបទី២៨ឆ្នាំនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីក្រុងភ្នំពេញថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)