សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើទីភ្នាក់ងារអារ៉ាប៊ីសាអូឌីត១៧នាក់ ដោយសារតែមានជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលក្រុងរីយ៉ាត់នៅប្រទេសតួកគី។
ក្នុងចំណោមអ្នកទាំង១៧នាក់នោះ ក៏មានលោក Saud al-Qahtani អតីតជំនួយការជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រាជ្ជទាយាទ bin Salman ព្រមទាំងលោក Mohammed Alotaibiអគ្គកុងស៊ុលអារ៉ាប៊ីសាអូឌីតផងដែរ។ រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុអាមេរិកលោក Steve Mnuchinបានថ្លែងនៅក្នុងសេចក្តីថ្លែងការមួយកាលពីថ្ងៃព្រហស្បតិ៍ថា «បុគ្គលទាំង១៧នាក់ដែលបានសម្លាប់លោក Jamalដែលជាអ្នកកាសែតរស់នៅនិងធ្វើការនៅសហរដ្ឋមេរិកនេះត្រូវតែទទួលលទ្ធផលចំពោះទង្វើរបស់ពួកគេ»។
ទណ្ឌកម្មទាំងនេះនឹងត្រូវអនុវត្តនៅក្រោមច្បាប់សិទ្ធិមនុស្សសកលលោក Global Magnitsky Human Rights Accountability Act ដែលជាច្បាប់ប្រើទៅលើបុគ្គលណាដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។ ការប្រកាសដាក់ទណ្ឌកម្មនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែសហរដ្ឋអាមេរិកកម្រដាក់ទណ្ឌកម្មលើប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Mnuchin ក៏បានថ្លែងបន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងបន្តកិច្ចប្រឹងប្រែងនានាដើម្បីស្វែងរកឲ្យឃើញថាអ្វីបានកើតឡើងឲ្យពិតប្រាកដ និងបុគ្គលណាខ្លះទៀតដែលត្រូវទទួលខុសត្រូវលើការសម្លាប់លោក Jamal Khashoggi៕