ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lodi Gyaltsen Gyari ​អ្នកគាំទ្រ​ដែន​ដីទី​បេ​ដែលលះបង់ការតស៊ូ​ប្រដាប់​អាវុធ​ដើម្បី​អហិង្សា


រូបឯកសារ៖ ការ​រំឭកវិញ្ញាណក្ខន្ធលោក Lodi Gyaltsen Gyari
រូបឯកសារ៖ ការ​រំឭកវិញ្ញាណក្ខន្ធលោក Lodi Gyaltsen Gyari

លោក Gyari Rinpoche ​ជា​សហ​អ្នក​បង្កើត​អង្គការ​សិទ្ធិ​មនុស្ស​ទីបេ​ដ៏មាន​ឥទ្ធិ​ពល​មួយ​និង​បាន​បោះបង់​ចោល​ការតស៊ូ​ប្រដាប់​អាវុធ​ដើម្បី​ប្រកាន់​យក​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​​អហិង្សា​ ​ហើយ​បាន​ក្លាយ​ជា​បេសកជន​ពិសេស​របស់​សម្តេច​សង្ឃ Dalai Lama ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក Lodi Gyaltsen Gyari ដែលមានឈ្មោះល្បីមួយទៀតថា Gyari Rinpoche ជា​បេសកជន​ពិសេស​របស់​សម្តេច​ Dalai Lama ​មេដឹកនាំ​សាសនា​ដែន​ដី​ទីបេ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ទាក់​ទាញ​ពួក​មេដឹកនាំ​ពិភព​លោក ឥស្សរៈ​ជន​និង​មនុស្ស​ពិត​ប្រាកដដើម្បី​ដល់បុព្វហេតុ​ដែន​ដី​ទី​បេ។ លោក​ក៏ជា​អ្នកគាំទ្រទីបេ​ដែល​លះបង់ការតស៊ូប្រដាប់​អាវុធ​ដើម្បី​អហិង្សា​ដែរ​មុន​ពេលមរណៈ​ភាព​របស់​លោក​ក្នុង​វ័យ៦៩ឆ្នាំ។ ប៉ុន្មាន​ឆ្នាំ​ក្រោយពី​លោក Lodi Gyaltsen ​បាន​រត់គេចខ្លួន​ពី​ដែន​ដីទីបេ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ជាមួយឪពុកម្តាយ​របស់​លោក​មក ​លោក​បាន​ដឹងថា ​ចិន​បាន​សម្លាប់ជីដូនជីតា​និង​បងប្រុស​ម្នាក់​របស់​លោក​ដែល​បាន​ស្ថិត​នៅ​ក្នុងដែន​ដី​ទី​បេ ​ដោយ​ការ​ធ្វើ​ទារុណ​កម្ម​និងការ​ចាក់​សម្លាប់។

ជា​មនុស្សពេញវ័យ​ម្នាក់ ​លោក​ជា​សហ​អ្នក​បង្កើត​អង្គការ​សិទ្ធិ​មនុស្ស​ទីបេ​ដ៏មាន​ឥទ្ធិ​ពល​មួយ ​និង​បាន​បោះបង់​ចោល​ការតស៊ូ​ប្រដាប់​អាវុធ​ដើម្បី​ប្រកាន់​យក​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយអហិង្សា​ ​ហើយ​បាន​ក្លាយ​ជា​បេសកជន​ពិសេស​របស់​សម្តេច​សង្ឃ Dalai Lama ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

​ដោយត្រូវ​បាន​ទទួល​ស្គាល់​ជាការចាប់​ជាតិ​របស់​លោក Khenchen Jampal Dewe Nyima នៃវត្ត​Lumorap នៅ​ទីក្រុង Nyarong នៃ​ភាគ​ខាង​កើត​ដែនដី​ទីបេ ​លោកLodi បាន​ទទួល​មរណៈ​ភាព​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុននៅ​ក្នុង​ទីក្រុង San Francisco ​សហ​រដ្ឋ​អាមេរិក​ដែល​នៅ​ទី​នោះ​លោក​បាន​ព្យាបាលជំងឺ​មហារីក​ថ្លើម។

ដោយ​ល្បីល្បាញ​ថា​ជា Gyari Rinpoche ​លោក​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ពួក​មេដឹក​នាំ​ពិភពលោក​ហើយ​បាន​ស្តាប់ពួក​អ្នក​បោសសម្អាត​ដែល​បោស​សម្អាតនៅ​ជុំ​វិញ​លោក​នៅពេល​ដែល​លោក​បាន​ប្រុង​ប្រៀបបង្ហាញ​ខ្លួន​នៅ​ខាង​មុខ​សភា​សហរដ្ឋ​អាមេរិក។

ដោយ​ត្រូវ​បាន​ពណ៌នាថាជា​អ្នកគាំទ្រយ៉ាង​ខ្លាំង​ក្លា​ដល់​ពលរដ្ឋ​ដែន​ដី​ទី​បេ ​សិទ្ធិ​មនុស្ស​សាកល​និងការ​ធ្វើ​កំណែទម្រង់​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​សាកល​ដោយយុទ្ធនាការ​អន្តរជាតិ​សម្រាប់​ដែន​ដី​ទី​បេឬ​(ICT) ​រដ្ឋាភិបាលនិរទេស​ទីបេ ​បាន​ធ្វើ​ការសូត្រ​ធម៌​ពិសេស​សម្រាប់​លោកGyari Rinpocheនៅឯ​ទីស្នាក់ការ​ធំ​របស់​រដ្ឋាភិបាល​និរទេស​ខ្លួន​ក្នុង​ក្រុងDharamsalaនៃ​ប្រទេស​ឥណ្ឌា ​កាល​ពី​ថ្ងៃ​ទី៣០ ​ខែ​តុលា ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ទទួល​មរណៈ​ភាព។ជំនួប​មួយ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ San Francisco ​មុនពេល​សព​របស់​លោក​បាន​ត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​Dharamsalaដើម្បី​ធ្វើ​ពិធី​បុណ្យសព។នេះ​បើតាម​មនុស្ស​ដែល​ជិតស្និទ្ធ​ទៅនឹង​ក្រុម​គ្រួសារ​បាន​ប្រាប់VOA ផ្សាយ​ជាភាសា​ទី​បេ។

​លោកLobsang Sangay ជាប្រធានរដ្ឋបាលទីបេកណ្តាល​ដែល​ជារដ្ឋាភិបាល​និរ​ទេស​ដែន​ដីទីបេ​បាន​ហៅ​លោកGyari Rinpoche ​ជា​អ្នក​ស្នេហា​ជាតិ​ទី​បេ​ពិត​ប្រាកដ»​ដែល​បានបូជា​អាយុ​ជីវិត​ទាំង​មូល​របស់​លោក​ដើម្បី​បម្រើ​ដែនដីទីបេ​និង​ប្រជា​ពលរដ្ឋ​ទីបេ។​លោក​ជាអ្នក​ត្រួសត្រា​យ​ផ្លូវ​មុនគេ​បង្អស់​ហើយ​បាន​បន្សល់​ទុកកេរ្តិ៍​ដំណែល​ការងារ​សាធារណៈ​ដែល​មាន​ជារៀង​រហូត។

លោក Richard Gereប្រធាន​គណៈ​កម្មាធិការ​នាយក ICTនិង​ជា​តារា​ភាព​យន្ត​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ Website ​របស់​អង្គការ​នោះ​ថា «​លោក Lodi ​ជា​មិត្តភ័ក្រ្តនិង​ដៃគូ​និង​ជា​អ្នក​ប្រៀន​ប្រដៅ​ដ៏ជា​ទី​ស្រលាញ់​ម្នាក់​របស់​ខ្ញុំ​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ។លោក​បាន​ធ្វើ​ឲ្យ​ជីវិត​មានន័យ​យ៉ាង​ខ្លាំង​ហើយ​ការ​លះបង់​នេះ​នឹង​ធ្វើ​ឲ្យ​ល្បី​ខ្ទខ្ទារសម្រាប់​មនុស្ស​ជាច្រើន​ជំនាន់​ទូទាំងពិភពលោក​សម្រាប់​ជន​ជាតិ​ទីបេ​និង​មិនមែន​ជន​ជាតិ​ទីបេ។លោក​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។

លោកស្រី Nancy Pelosi ជា​មេដឹកនាំ​សំឡេង​ភាគ​តិច​របស់​សភា​តំណាង​រាស្រ្តសហ​រដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជា​ធិបតេយ្យនៅ​ក្រុង San Franciscoបានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ភ្លាម​ៗ​បន្ទាប់​ពីមរណៈ​ភាព​របស់​លោក Gyari Rinpocheដោយ​បាន​កោត​សរសើរ​លោក​ពីការ​ស្ថាបនា​ការគាំទ្រ​យ៉ាង​ខ្លាំង​សម្រាប់​បុព្វហេតុ​ទីបេនៅទូទាំង​សហរដ្ឋ​អាមេរិក​និង​ជុំ​វិញ​ពិភព​លោក។ពួក​សមា​ជិក​សភាទាំង​២​គណបក្ស​របស់​សហ​រដ្ឋ​អាមេរិក​បាន​ទទួលអត្ថ​ប្រយោជន៍​ពីយល់​ដឹង​និង​គតិ​បណ្ឌិត​របស់​លោកLodi។

សម្តេចDalai Lamaបាន​តែងតាំង​លោក Gyari Rinpoche ​ជា​បេសកជន​ពិ​សេស​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​១៩៩០។ហើយ​លោក​ក៏​បាន​ធ្វើ​ជា​ប្រធានអង្គការ ICT នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ។

សេចក្តី​ថ្លែងការណ៍​ដោយ​អង្គការ​របស់​ប្រទេស​និង​ជន​ជាតិ​ដែល​គ្មាន​តំណាងដែល​លោកGyari Rinpoche ​ជាសហប្រ​ធាន​បាន​ថ្លែង​ថា លោកGyari Rinpoche ​បាន​ប្រើប្រាស់​តួនាទី​ទាំង២​ដើម្បីធ្វើ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ដល់​បុព្វហេតុ​ដែន​ដី​ទីបេ។​នៅ​ក្នុង​សហរដ្ឋ​អាមេរិក «ដោយ​សារលទ្ធផល​នៃ​ការ​តស៊ូមតិ​របស់​លោក ​នៅ​ឆ្នាំ​២០០២ ច្បាប់​គោល​នយោបាយដែនដីទីបេ​ដើម្បី​ធ្វើឲ្យក្លាយ​ជា​ប្រព័ន្ធ​ស្ថាប័ន​ដើម្បីគាំទ្រ​សម្តេច​សង្ឃ Dalai Lamaហើយ​នឹងសិទ្ធិ​នៃ​ការ​សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​របស់​ប្រជា​ពលរដ្ឋ​ទីបេ។​មួយ​ផ្នែក​នៃការគាំទ្រ​នេះបានបង្កើត​មូលនិធិ​ជាង១៨៥​លាន​ដុល្លារ​សម្រាប់​ជន​ជាតិ​ទី​បេ​និង​រដ្ឋាភិ​បាលនិរទេស​ខ្លួនទីបេ ​ដែល​ជាប្រាក់​ទុក​ដោយ​ឡែក​នៅ​ចន្លោះ​ឆ្នាំ​១៩៩១​និង​២០១១»។

លោកបាន​មើលខុសត្រូវ​ការ​រីកលូតលាស់​របស់​អង្គការICT ​ដែល​មាន​សមាជិកតាំង​ពីតិច​ជាង​១​ពាន់​នាក់​ទៅ​ដល់​ជាង​៧​ម៉ឺន​៥ពាន់​នាក់​ដោយ​មានថវិកា​រាប់​លានដុល្លារ។​បន្ទាប់​ពីការកាន់​កាប់​មុខដំណែង​របស់​លោក​ជាប្រធាន​អង្គការICT ​បាន​បញ្ចប់ ​លោក​បាន​ក្លាយជា​ប្រធាន​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​នាយកICT ជា​តួនាទី​មួយ​ដែល​លោក​បាន​កាន់​កាប់​រហូតដល់​ឆ្នាំ​២០១៤។

នៅពេល​ដែល​លោក Gyari Rinpocheបាន​ចូល​និវត្តន៍​ពីតួនាទីជាបេសកជន​ពិសេសក្នុង​ឆ្នាំ​២០១២ ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិក ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយដែល​សរ​សើរ «ស្នាដៃ​របស់​លោក Lodi Gyaltsen Gyari នៅ​ក្នុងការ​ស្ថាបនា​ក្រុម​ចម្រុះ​អន្ត​រ​ជាតិ​មួយ​ដើម្បីគាំទ្រដែនដី​ទីបេ​ដែល​ទទួល​ស្គាល់ដូចតទៅ៖ ក/ ភាព​ចាំបាច់​ដើម្បីការពារ​វប្បធម៌​និង​ប្រពៃណីសាសនារបស់​ទីបេ ខ/ ​ជន​ជាតិ​ទី​បេ​មាន​សិទ្ធិ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ដើម្បី​ថែរក្សា​អត្តសញ្ញាណ​និងសេចក្តី​ថ្លៃថ្នូរ​និងស្វ័យភាពដ៏​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ដែល​ការពារ​សិទ្ធិ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ទីបេ»។

លោក Gyari Rinpoche បាន​កើត​នៅក្នុង​ឆ្នាំ​១៩៤៩​នៅ​ក្នុង​គ្រួសារ​ដ៏​មាន​ឥទ្ធិ​ពល​មួយ​នៅ​ក្នុង​ទីក្រុង Nyarong ​ភាគ​ខាង​កើត​ដែន​ដីទីបេ។នៅពេល​ដែល​ចិន​បាន​ឈ្លានពាន​ហើយ​នឹង​ត្រួតត្រា​ដែនដី​ទី​បេ​បន្ទាប់​ពីការ​ងើបបះបោរ​នៅ​ឆ្នាំ​១៩៥៩លោក​បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌា​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ដោយ​បានធ្វើ​ដំណើរ​ដោយ​ថ្មើជើង​ជាមួយ​ជន​ភៀស​ខ្លួនទីបេ​រាប់​ពាន់​នាក់​ផ្សេង​ទៀត។

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG