សមាជិកសភាជាតិវៀតណាមទាំង ៤៤០ នាក់បានបោះឆ្នោតនៅក្នុងអង្គប្រជុំកាលពីថ្ងៃចន្ទអនុម័តឱ្យលោក Cuong ធ្វើជាប្រធានាធិបតី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋវៀតណាម។
កិច្ចប្រជុំកំពូលអាស៊ានដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះបញ្ចប់នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ នៅក្នុងជំនួបកំពូលនោះ មេដឹកនាំអាស៊ានបានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenបានសម្តែងនូវក្តីសង្ឃឹមកាលពីថ្ងៃព្រហស្បតិ៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃនិងម៉ាឡេស៊ីបន្ទាប់ពីការចលាចលកាលពីពេលថ្មីៗនេះនៅពេលដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសទាំង២នៅឯកិច្ចប្រជុំកំពូលអាស៊ាន។
ការចាប់បញ្ជូនខ្លួនអ្នកស្រី នួន តឿន ដែលជាពលការិនីខ្មែរធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញានៃការផ្លាស់ប្ដូរតំបន់សុវត្ថិភាពសម្រាប់អ្នករិះគន់ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។ តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកនិងប្រទេសកូរ៉េខាងត្បូងបានបង្កើនទំនាក់ទំនងទ្វេភាគីរបស់ខ្លួនដល់ភាពជាដៃគូយុទ្ធសាស្ត្រ។ លោកថ្លែងដូច្នេះនៅពេលលោកជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
កងទ័ពនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងប្រទេស ៤ ទៀត បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីថ្ងៃចន្ទនៅឯសមុទ្រនៃកោះ Luzon នៅភាគខាងជើងហ្វីលីពីនទល់មុខនឹងកោះតៃវ៉ាន់ដើម្បីបង្ហាញកម្លាំងជើងទឹក ចំពេលមានភាពតានតឹងកើនឡើងជាមួយចិន។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងទី៤៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។ មេដឹកនាំអាស៊ាន រួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ នឹងទៅចូលរួមកិច្ចប្រជុំកំពូលនោះ។
កាលពីថ្ងៃសុក្រ ប្រទេសហ្វីលីពីនបានថ្កោលទោសប្រទេសចិនដែលគេថាបានវាយប្រហារលើអ្នកនេសាទវៀតណាមនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប៉ូលិសថៃបានចាប់ខ្លួនអ្នកបើកបររថយន្តដឹកសិស្សក្មេងៗនិងគ្រូបង្រៀនដែលបានឆេះភ្លើងហើយបានសម្លាប់មនុស្ស២៣នាក់នៅជាយក្រុងបាងកក នៅពេលដែលក្រុមគ្រួសារបានទៅដល់រាជធានីកាលពីថ្ងៃពុធដើម្បីជួយកំណត់អត្តសញ្ញាណមនុស្សជាទីស្រឡាញ់របស់ខ្លួន។
ប្រទេសថៃមិនទទួលស្គាល់ជនភៀសខ្លួនជាផ្លូវការទេ ហើយចាត់ទុកបុគ្គលណាដែលចូលក្នុងប្រទេសនេះដោយគ្មានទិដ្ឋាការដែលមានសុពលភាពឬគ្មានលិខិតឆ្លងដែនថាជាជនទេសន្តរប្រវេសន៍ខុសច្បាប់។
លោក Lam ដែលជាមេដឹកនាំគណបក្សកាន់អំណាចកុម្មុយនីស្តដែរនោះបានជួបជា មួយលោក Biden នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ។
របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទប្រាប់ឱ្យដឹងថា ក្រុមហ៊ុន Airbus មិនត្រឹមតែរក្សាការវិនិយោគទុនទេ ក៏ប៉ុន្តែ បានបង្កើនការវិនិយោគទុននៅក្នុងក្រុមហ៊ុននានាដែលត្រួតត្រាដោយក្រុមហ៊ុនចិនទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available