មានមនុស្សយ៉ាងតិចណាស់៥០០.០០០នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សាដែលបានចាប់ផ្តើមនៅចុងឆ្នាំ១៩៦៥ នៅក្រោយឧត្តមសេនីយ៍ Suharto និងកងយោធានៅពេលនោះបានក្តាប់អំណាចនៅក្រោយរដ្ឋប្រហារគ្មានជោគជ័យរបស់ពួកកុម្មុយនីស្ត។
ប្រទេសថៃនឹងតម្រូវឱ្យអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញភស្តុតាងថា ខ្លួនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពេញលេញរួចហើយមុនពេលចូលមកដល់ប្រទេសថៃនោះ។
លោក Min Aung Hlaing ក៏បានប្រកាសលើកលែងទោសដល់អ្នកទោសចំនួន ៧.០១២ នាក់ ដើម្បីបង្ហាញឲ្យដឹងក្នុងពេលប្រារព្ធពិធីនេះ រួមជាមួយនឹងការបន្ធូរបន្ថយផ្នែកខ្លះនៃទោសទណ្ឌិតផ្សេងទៀត ដែលមិនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។
នៅថ្ងៃសុក្រនេះ លោកស្រីត្រូវបានរកឃើញថាមានកំហុសលើបទចោទប្រកាន់ ៥ ករណីទៀត ទាក់ទិនអំពើពុករលួយ និងការជួលទិញ និងការជួសជុលឧទ្ធម្ភាគចក្រមួយគ្រឿង ដែលធ្វើឱ្យបាត់ប្រាក់ចំណូលរដ្ឋ។
លោក Jaroonkiat បានថ្លែងថា ប៉ូលិសបានឆែកឆេរការិយាល័យរបស់លោក Ratchada នៅក្នុងរាជធានីបាងកក ក្រោយពេលលោកត្រូវបានចាប់ខ្លួន ហើយបានរកឃើញប្រាក់សុទ្ធប្រមាណ ៥ លានបាត ស្មើនឹង ១ សែន ៤ ម៉ឺន ៤ ពាន់ដុល្លារ។ លោក Ratchada បានបដិសេធការចោទប្រកាន់ទាំងអស់។
ពលរដ្ឋថៃបានធ្វើពិធីបួងសួងសម្រាប់ម្ចាស់ក្សត្រី Bajrakitiyabha បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ ដែលកំពុងប្រឈួនជាទម្ងន់ បន្ទាប់ពីបានដួលសន្លប់ក្នុងពេលបង្ហាត់សត្វឆ្កែរបស់ព្រះនាងដើម្បីចូលរួមការប្រកួតមួយ។
អ្នកស្រី Suu Kyi បានជាប់ពន្ធនាគារចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់អ្នកស្រី កាលពីខែកុម្ភៈឆ្នាំ២០២១ ដែលជាការបញ្ចប់នូវលិទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ប្រទេសនេះ។
អ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះ សុទ្ធតែជនជាតិម៉ាឡេស៊ីទាំងអស់ ដែលក្នុងចំណោមនោះក៏មានកូនក្មេង១១នាក់ផងដែរ ហើយមនុស្ស៦១នាក់ត្រូវបានជួយសង្គ្រោះឱ្យរួចជីវិត។
បន្ថែមលើយន្តការផ្លូវការក្នុងក្របខណ្ឌអាស៊ានដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃមួយនេះ ប្រទេសថៃបានបើកកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ដោយមានការចូលរួមពីភាគីកម្ពុជាផងដែរ។
នៅខួបទី១០នៃការបាត់ខ្លួនលោក Sombath Somphone សកម្មជនអភិវឌ្ឍន៍សហគមន៍គឺក្រុមគ្រួសារនៅតែគ្មានដំណឹងពីលោកនៅឡើយទេ។
សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយមានសំឡេងឆ្នោតគាំទ្រ ១២ និងមានសំឡេងឆ្នោតអនុប្បវាទបី ពីប្រទេសចិន ឥណ្ឌានិងប្រទេសរុស្ស៊ី។
ប៉ុន្តែសេចក្តីសង្ឃឹមបានរសាយសម្រាប់មនុស្ស២៤នាក់ដែលនៅតែបាត់ខ្លួន ដោយពួកមន្ត្រីបានទទួលស្គាល់ថា គ្មានអាវពាក់សម្រាប់បណ្តែតខ្លួនឱ្យរស់ជីវិតគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបានស្ថិតលើកប៉ាល់នោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available