រដ្ឋាភិបាលកម្ពុជាដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន បានប្រកាសឱ្យដឹងអំពីការប្រជុំនានា ពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ដែលមានរយៈពេលជិតមួយសប្តាហ៍។
គ្រូបង្រៀនរាប់ពាន់នាក់បានចូលរួមនៅក្នុងចលនាមិនស្ដាប់បង្គាប់អាជ្ញាធរដើម្បីប្រឆាំងនឹងរបបយោធា និងបានធ្វើពហិការមិនចូលបង្រៀននៅតាមសាលារៀនដែលគ្រប់គ្រងដោយរបបយោធា។
ការរញ្ជួយដីនេះមានរលករញ្ជួយដល់រដ្ឋធានីម៉ានីលដែលមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគខាងត្បូងនៃចំណុចកណ្តាលរញ្ជួយដី។
ការប្រហារជីវិតនេះកើតឡើង បើទោះមានការអំពាវនាវរបស់កម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ ឱ្យរបបសឹកភូមាពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះកាលពីកន្លងទៅក៏ដោយ។
ក្រុមអង្គការសិទ្ធិមនុស្ស និងការស៊ើបអង្កេតមួយដោយអ.ស.បថា អំពើទាំងនេះបានរំលោភបំពានសន្ធិសញ្ញាស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ឬក៏យ៉ាងណា។
នេះជាការប្រហារជីវិតលើកទី១ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នេះក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ។
អតីតអគ្គមេបញ្ជាការកងទ័ពអាយុ៦៨ឆ្នាំ ដែលបានកាន់អំណាចតាំងពីរដ្ឋប្រហារមួយដែលលោកបានដឹកនាំកាលពីឆ្នាំ២០១៤រូបនេះ បានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ដែលតម្រូវឱ្យមានសម្រាប់ធានានូវតំណែងលោកជានាយករដ្ឋមន្ត្រីរបស់លោករហូតដល់អាណត្តិលោកចប់នៅខែមីនា។
លោក ប្រាក់ សុខុន បានបញ្ជាក់ថាការ ប្រឹងសុំមេដឹកនាំយោធាមីយ៉ាន់ម៉ាសុំជួបអ្នកស្រី អោងសាន ស៊ូជី គឺដើម្បីរកច្រកចេញពីវិបត្តិក្នុងប្រទេសមួយនេះ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា។
សហរដ្ឋអាមេរិកនិងចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១និងលេខ២លើពិភពលោកបច្ចុប្បន្ននេះ បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញទាំងខាងសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ ដើម្បីដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមលោក ប្រាក់ សុខុន មេដឹកនាំអាស៊ានទាំង ៩ ប្រទេស ដោយមិនមានមីយ៉ាន់ម៉ាបានឯកភាពគ្នាថា ដរាបណាមិនទាន់មានការ «ជឿនលឿនគ្រប់គ្រាន់» នៃកិច្ចព្រមព្រៀងទាំង ៥ ចំណុច ការចូលរួមរបស់មីយ៉ាន់ម៉ា អាចចូលរួមបានតែតំណាងមិនមែននយោបាយតែប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ លោក ប្រាក់ សុខុន បានថ្លែងថាលោកបានជួបអ្នកពាក់ព័ន្ធមួយចំនួន ហើយលោកបានចោទសួរអំពីលទ្ធភាពចរចាជាមួយក្រុមមនុស្ស ដែលរបបសឹកភូមា ចាត់ទុកជាក្រុម«ភេរវជន»។
ព័ត៌មានផ្សេងទៀត
No media source currently available