សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីរារាំងនិងដាក់ទណ្ឌកម្មពួកមន្ត្រីរដ្ឋទុច្ចរិតដែលបានចាប់ពង្រត់និងធ្វើទារុណកម្មទៅលើជនសង្ស័យ។
ខណៈវីរុសបំប្លែងថ្មីប្រភេទដែលតា(Delta)បានកើនឡើងពាសពេញប្រទេសវៀតណាមពីរខែមកនេះ ខេត្តមួយចំនួននៅភាគកណ្ដាលប្រទេសនេះត្រូវស៊ូទ្រាំនឹងវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត រហូតមកទល់បច្ចុប្បន្ននេះ។
មុនមហាសន្និបាតអ.ស.ប.លើកទី៧៦ចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ានិយាយថា អង្គការសហប្រជាជាតិមាន«កាតព្វកិច្ច»ទទួលស្គាល់អ្វីដែលប្រជាជនចង់បាន។
តំបន់អាងទន្លេមេគង្គបានស្គាល់នូវការកើតឡើងជាញឹកញយនៃបាតុភូតកម្រិតទឹកទាបនាប៉ុន្មានឆ្នាំចុងក្រោយនេះអំឡុងរដូវវស្សា ដែលក្រុមអ្នកការពារបរិស្ថានបានលើកឡើងថាបណ្ដាលមកពីគ្រោះរាំងស្ងួត និងការសាងសង់ទំនប់វារីអគ្គីសនីកាត់ផ្ទៃទន្លេ។
អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា ថាដំណើរទស្សនកិច្ចរបស់ចិនទៅកាន់ប្រទេស៤នៅអាស៊ី រួមមានកម្ពុជានេះ ជាការក្រើនរំឭកតួនាទីរបស់ចិននៅក្នុងតំបន់ ក្រោយមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសសិង្ហបុរីនិងវៀតណាម។
ក្រុមអ្នកសារព័ត៌មានក្នុងស្រុកបាននិយាយថាកងកម្លាំងសន្តិសុខបានរារាំងមិនឱ្យពួកគេយកព័ត៌មានអំពីការចាក់វ៉ាក់សាំងដល់ប្រជាជនដែលផ្លាស់ទីលំនៅនៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាទេ។
អ្នករត់ពន្ធគ្រឿងញៀនជនជាតិចិន៤នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារម្សិលមិញហើយថ្នាំញៀនមេតាហ្វីតាមីន (methamphetamine) ចំនួន៥០០គីឡូក្រាម ត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការបង្រ្កាបមួយនៅក្នុងប្រទេសហ្វីលីពីនភាគខាងជើង។
លោក Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាមនិយាយថា ពួកអ្នកទោសដែលជាប់ពន្ធនាគារពីបទពុករលួយ ថ្នាំញៀន និងទោសព្រហ្មទណ្ឌផ្សេងៗទៀតនោះ ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានដោះលែងមុនដំបូងគេ ហើយបញ្ជីឈ្មោះអ្នកដោះលែងនោះ រួមមានជនបរទេសចំនួន ២១នាក់ផងដែរ។
ចលនាយុវជនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសថៃកំពុងភ្ជាប់បណ្តាញជាមួយនឹងក្រុមទាហានជើងចាស់ «អាវក្រហម» ដែលជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងធ្វើការតស៊ូខ្លាំងបំផុតនៅក្នុងប្រទេសថៃ។
ឃាតកម្មដែលគេសង្ស័យថា ប្រព្រឹត្តដោយប៉ូលិសខេត្ត Nakhon Sawan ភាគកណ្តាលប្រទេសថៃសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលបានស្លាប់ដោយថប់ដង្ហើមជាមួយថង់ប្លាស្ទិកគ្របក្បាលក្នុងបន្ទុកប៉ូលិសដែលគេថតបាននោះ បានធ្វើឱ្យមហាជនផ្ទុះកំហឹង ហើយទាមទារឱ្យមានការកែទម្រង់ប៉ូលិសថៃ។
លោកស្រី Harris បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់អាមេរិកចំពោះតំបន់នេះនិងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បី«រក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងសេរីភាពនាវាចរណ៍ រួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ»។
រដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ានិយាយថា ខ្លួនទទួលស្វាគមន៍ការតែងតាំងបេសកជនដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ដើម្បីជួយដោះស្រាយវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសនោះ ទោះបីក្រុមអង្គការសិទ្ធិមនុស្សខ្លះបានច្រានចោលជម្រើសនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available