ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្នែក​កណ្តាល​ប្រទេស​វៀតណាម​ប្រឈម​ការ​បិទខ្ទប់​យ៉ាង​តឹងរ៉ឹង​បំផុត​


រូបឯកសារ៖ មន្ត្រី​យាម​ផ្លូវ​នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម​ក្នុង​យប់​មួយ​ក្នុង​ខែ​មិថុនា ឆ្នាំ២០២១។ (VOA/Hugh Bohane)
រូបឯកសារ៖ មន្ត្រី​យាម​ផ្លូវ​នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម​ក្នុង​យប់​មួយ​ក្នុង​ខែ​មិថុនា ឆ្នាំ២០២១។ (VOA/Hugh Bohane)

ខណៈវីរុស​បំប្លែងថ្មី​ប្រភេទ​ដែលតា​(Delta)​បានកើនឡើង​ពាស​ពេញ​ប្រទេស​វៀតណាម​ពីរ​ខែ​មក​នេះ ​ ខេត្ត​មួយ​ចំនួន​នៅ​ភាគ​កណ្ដាល​ប្រទេសនេះ​ត្រូវ​ស៊ូទ្រាំ​នឹង​វិធាន​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​បំផុត​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។​

គិត​ត្រឹម​ថ្ងៃ​អង្គារ​ ប្រទេស​នេះ​បាន​កត់ត្រា​ការ​ឆ្លង​ចំនួន​៦២៤.៥៤៧​ករណី ​និង​មាន​អ្នក​ស្លាប់​ចំនួន​ ១៥.៦៦០​នាក់។ ​នេះ​បើ​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ ​Johns Hopkins។​

ទាំង​ជន​បរទេស​ និង​អ្នក​ក្នុង​ស្រុក​បាន​ត្អូញត្អែរ​ថា ​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​និង​ទឹករៀបចំ​មិន​ត្រឹម​ត្រូវ​សារ​តែ​ការ​ដាក់​កំហិត​លើការ​ដឹក​ជញ្ជូន​តាម​ម៉ូតូ​ដែល​គេ​ហៅ​ថា​«អ្នក​ដឹក​អីវ៉ាន់»។ ​នៅ​ពេល​ប្រកាស​ការ​បិទខ្ទប់​ទាំង​ស្រុង​កាលពី​បីថ្ងៃ​មុន ប្រជាជន​ប្រញាប់ប្រញាល់​ទៅ​ផ្សារ​ទិញ​ស្បៀងស្តុកទុក។​

នៅថ្ងៃទី​២២​ខែ​កក្កដា ​រដ្ឋាភិបាល​បាន​ចេញ​ «សារាចរ​លេខ​១៦»​ដែល​ជា​សេចក្តី​ជូន​ដំណឹង​ជា​ផ្លូវការ​ឱ្យ​អនុវត្ត​តាម​បទ​បញ្ជា​ឲ្យនៅ​ផ្ទះ ​សម្រាប់​ Da Nang ​ដែលជា​ទីក្រុងជាប់​ឆ្នេរ​សមុទ្រ។ ​យោង​តាម​សេចក្តី​ណែនាំថ្មី​ អ្នក​ស្រុក​មិន​អាចចេញ​ពី​ផ្ទះបាន​ទេ។ ​អាជីវកម្ម​ដែល​មិន​ចាំ​បាច់​ត្រូវ​បាន​បិទ​ ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ត្រូវ​បាន​បញ្ឈប់​ ហើយ​ប្រជាជន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចាកចេញ​ពី​ទីក្រុង​Da Nang ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​ផ្លូវកា។

មេដឹកការ​យាម​ល្បាត​នានា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តាម​ភូមិ​ឃុំ​ដើម្បី​ពង្រឹង​ការ​ដាក់​បម្រាម​គោចរ​ និង​ចេញក្រដាសស្នាមដល់​ប្រជា​ពលរដ្ឋ​សម្រាប់​ដឹក​ជញ្ជូន​អាហារ​ និង​ទឹក​ដែល​បានទិញ។ អ្នក​ស្រុក​ស្ថិត​នៅ​ក្នុង​តំបន់​បៃតងត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញរយៈ​ពេល​ពីរម៉ោង ​ប៉ុន្តែចេញ​បាន​តែ​នៅ​ជិត​ផ្ទះប៉ុណ្ណោះ។ ​មេដឹកការ​យាម​ល្បាត​ខ្លះចែក​ម្ហូបដោយ​ឥតគិត​ថ្លៃ​ ដូចជា​បន្លែ​ និង​មី​កញ្ចប់៕​

XS
SM
MD
LG