មេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi ដែលត្រូវបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានស្នើដល់ពលរដ្ឋរបស់លោកស្រីឲ្យរក្សាការ«រួបរួមគ្នា» នៅក្នុងការប្រឈមការគ្រប់គ្រងរបស់ពួកយោធា។
មន្ត្រីនិងអ្នកផលិតវ៉ាក់សាំងសង្ឃឹមថា វ៉ាក់សាំងទាំងនោះនឹងរួចរាល់ទាន់ពេលវេលាដើម្បីពន្លឿនការចាក់វ៉ាក់សាំងដែលផ្ដោតសំខាន់ទៅលើវីរុសបំប្លែងថ្មីនៅត្រឹមឆ្នាំក្រោយ។
នៅទិវារំឭកខួបទី៨៩នៃការបញ្ចប់ការគ្រប់គ្រងផ្តាច់ការពីស្ថាប័នរាជវង្សនៅថៃ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្តុំគ្នានៅទីក្រុងបាងកកដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង ការកែប្រែរដ្ឋធម្មនុញ្ញ និងការកែទម្រង់ស្ថាប័នព្រះមហាក្សត្រ។
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃរាប់រយនាក់ បានចេញមកតាមផ្លូវនានានៅថ្ងៃព្រហស្បតិ៍ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Pryauth Chan-ocha ចុះចេញពីតំណែង និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលនឹងទប់ស្កាត់អំណាចរាជាធិបតេយ្យនៅក្នុងប្រទេសថៃ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមលើបាតុករដែលបានស្លាប់ទាំង៤នាក់ដែលរបបយោធាបានហៅថាជាភេរវជន នោះ នៅមានសមាជិក២០ នាក់ទៀត បានរងរបួស ខណៈមនុស្ស៨ នាក់ទៀតត្រូវបានចាប់ខ្លួនពីបទមានមីនកែច្នៃ គ្រាប់បែកដៃ និងអាវុធតូចៗ។
សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃច័ន្ទស្តីពីការដាក់ទណ្ឌកម្មថ្មីៗមួយចំនួនទៀតប្រឆាំងនឹងក្រុមមន្ត្រីយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនេះជាទណ្ឌកម្មជាលើកទី៣របស់សហភាពអឺរ៉ុប។
ខណៈដែលមានអ្នកសារព័ត៌មានជាច្រើនត្រូវបានឃុំខ្លួននិងផ្សេងទៀតត្រូវបង្ខំចិត្តរត់គេច អ្នកសារព័ត៌មានមីយ៉ាន់ម៉ាធ្វើការដោយមានភាពភ័យខ្លាចជាប្រចាំថារបបយោធានឹងតាមប្រមាញ់ពួកគេ។
អ្នកទោសនយោបាយយ៉ាងហោចណាស់ ៤០០ នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាពន្ធនាគារអាក្រក់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារនេះនិយាយថា ការធ្វើទារុណកម្ម និងការសួរចម្លើយត្រូវបានធ្វើឡើងនៅកន្លែងផ្សេង។
សវនាការកាត់ក្តីលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ទាក់ទងនឹងបទចោទប្រកាន់ចំនួន២។
របាយការណ៍ព័ត៌មានចេញពីប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា ពួកអាជ្ញាធរ បានធ្វើការចោទប្រកាន់រឿងពុករលួយថ្មីប្រឆាំងលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំស៊ីវិលដែលត្រូវបានគេទម្លាក់ចេញពីតំណែង។
មន្ត្រីអង្គការសហប្រជាជាតិមួយរូបនិយាយថា រដ្ឋ Kayah ដែលស្ថិតនៅភាគខាងកើតក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងឆ្ពោះទៅរកវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយ ដោយមនុស្សរាប់ពាន់នាក់ កំពុងទទួលរងគ្រោះទុរភិក្សគ្មានអាហារបរិភោគ បន្ទាប់ពីរត់គេចចេញពីផ្ទះសម្បែងរបស់គេ។
វៀតណាមដែលធ្លាប់ជាប្រទេសគំរូក្នុងការដោះស្រាយប្រកបដោយជោគជ័យប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ក្នុងពេលកន្លងមកនេះ បានចាប់ផ្តើមសុំជំនួយឧបត្ថម្ភពីសាធារណជនរបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងដើម្បីទប់ទល់នឹងរលកឆ្លងថ្មីនៃវីរុសកូរ៉ូណា។
ព័ត៌មានផ្សេងទៀត
No media source currently available