របាយការណ៍ព័ត៌មានចេញពីប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា ពួកអាជ្ញាធរ បានធ្វើការចោទប្រកាន់រឿងពុករលួយថ្មីប្រឆាំងលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំស៊ីវិលដែលត្រូវបានគេទម្លាក់ចេញពីតំណែង។
មន្ត្រីអង្គការសហប្រជាជាតិមួយរូបនិយាយថា រដ្ឋ Kayah ដែលស្ថិតនៅភាគខាងកើតក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងឆ្ពោះទៅរកវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយ ដោយមនុស្សរាប់ពាន់នាក់ កំពុងទទួលរងគ្រោះទុរភិក្សគ្មានអាហារបរិភោគ បន្ទាប់ពីរត់គេចចេញពីផ្ទះសម្បែងរបស់គេ។
វៀតណាមដែលធ្លាប់ជាប្រទេសគំរូក្នុងការដោះស្រាយប្រកបដោយជោគជ័យប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ក្នុងពេលកន្លងមកនេះ បានចាប់ផ្តើមសុំជំនួយឧបត្ថម្ភពីសាធារណជនរបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងដើម្បីទប់ទល់នឹងរលកឆ្លងថ្មីនៃវីរុសកូរ៉ូណា។
កាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃអង្គារថា ខ្លួនកំពុងបង្កើនការគាំទ្រដល់ប្រជាជនរាប់សែននាក់ ដោយសារវិបត្តិសេដ្ឋកិច្ចចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបន្ថែមលើការលំបាកបង្កឡើងដោយជំងឺកូវីដ១៩។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ចិនត្រូវបានគេមើលឃើញថា បានគាំទ្រដល់របបយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ។
កិច្ចប្រជុំនេះនឹងពិភាក្សាលើប្រធានបទជាច្រើន ដែលរួមមានចាប់តាំងពីការស្តារឡើងវិញលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចដែលត្រូវបំផ្លិចបំផ្លាញដោយជំងឺកូវីដ១៩រហូតដល់កិច្ចប្រឹងប្រែងរួមគ្នាបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ១៩។
លោកស្រី Wendy R. Sherman បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងក្នុងឋានៈជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីដើម្បីបញ្ជាក់ពីសារៈសំខាន់នៃតំបន់នេះចំពោះរដ្ឋបាលលោកប្រធានាធិបតីJoe Biden។ លោកស្រីបញ្ជាក់ថាអាមេរិកចូលរួមពាក់ព័ន្ធជាមួយ
គ្រូបង្រៀនជាង១២៥.០០០នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរដ្ឋអំណាចយោធាព្យួរការងារដោយសារពួកគេចូលរួមចលនាមិនស្តាប់បង្គាប់ស៊ីវិលមួយដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។
ប្រទេសវៀតណាមបានរកឃើញវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីមួយប្រភេទ ដែលជាប្រភេទច្របាច់បញ្ចូលគ្នានៃវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស។
ក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សបានព្រមានថា ច្បាប់ថ្មីមួយដែលរដ្ឋាភិបាលថៃកំពុងតាក់តែងឡើងដើម្បីដាក់កំហិតលើអង្គការមិនស្វែងរកប្រាក់កម្រៃ នឹងបង្កជា «ការគំរាមកំហែង» ចំពោះកិច្ចការរបស់អង្គការការពារសិទ្ធិមនុស្សនានានៅថៃ ហើយអាចបណ្ដាលឲ្យអង្គការមួយចំនួនត្រូវបិទទ្វារ ឬចាកចេញពីប្រទេសនេះ។
ទស្សនាវដ្តី Frontier Myanmar បានបញ្ជាក់ថា៖ «យើងមិនបានដឹងថា ហេតុអ្វីបានជាលោក Danny ត្រូវបានចាប់ខ្លួនទេ ហើយយើងពុំអាចទាក់ទងលោកបានឡើយ»។
ព័ត៌មានផ្សេងទៀត
No media source currently available