ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mark Carney ឈ្នះ​តំណែង​ប្រធាន​បក្សសេរីនិយម​ របស់​កាណាដា


អតីត​ទេសាភិបាល​ធនាគារ​ជាតិ​កាណាដា​លោក Mark Carney ថ្លែងបន្ទាប់ពីឈ្នះការប្រកួតដើម្បីក្លាយជាមេដឹកនាំគណបក្ស Liberal ដែលកំពុងកាន់អំណាចរបស់ប្រទេសកាណាដានៅទីក្រុង Ottawa ប្រទេសកាណាដា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ Carney នឹងបន្តតំណែងនាយករដ្ឋមន្ត្រី លោក Justin Trudeau ។
អតីត​ទេសាភិបាល​ធនាគារ​ជាតិ​កាណាដា​លោក Mark Carney ថ្លែងបន្ទាប់ពីឈ្នះការប្រកួតដើម្បីក្លាយជាមេដឹកនាំគណបក្ស Liberal ដែលកំពុងកាន់អំណាចរបស់ប្រទេសកាណាដានៅទីក្រុង Ottawa ប្រទេសកាណាដា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ Carney នឹងបន្តតំណែងនាយករដ្ឋមន្ត្រី លោក Justin Trudeau ។

អតីត​ទេសាភិបាល​ធនាគារ​ជាតិ​កាណាដា​លោក Mark Carney បាន​ឈ្នះ​ការ​បោះឆ្នោត​ក្លាយជា​មេដឹកនាំ​គណបក្ស​សេរី​និយម ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កាណាដា​កាលពី​ថ្ងៃ​អាទិត្យ។

លោក Carney បាន​ឈ្នះ​សំឡេង​ឆ្នោត ៨៥,៩% ក្នុង​ចំណោម​សមាជិក​គណបក្ស​សេរី​និយម។ លោក​នឹង​ជំនួស​តំណែង​លោក​នាយករដ្ឋមន្ត្រី Justin Trudeau។ លោក Trudeau បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពី​ខែ​មករា​បន្ទាប់ពី​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង ៩ ឆ្នាំ​ដោយសារតែ​អត្រា​គាំទ្រ​លោក​ធ្លាក់ចុះ។

ក្នុង​នាម​ជា​ជើងថ្មី​ខាង​នយោបាយ លោក Carney បាន​អះអាង​ថា​លោក​បាន​កាន់​តំណែង​នេះ​គឺ​ល្អ​បំផុត​ដោយសារ​លោក​នឹង​មើល​ការ​ខុសត្រូវ​លើ​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។ សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក Trump និង​ការ​លើកឡើង​របស់​លោក​ដែល​ចង់​ឱ្យ​កាណាដា​ធ្វើជា​រដ្ឋ​ទី ៥១ របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើឱ្យ​ប្រជាជន​កាណាដា​ខឹង​សម្បា។

លោក Carney បាន​និយាយ​ថា បទពិសោធន៍​របស់​លោក​ក្នុង​នាម​ជា​មនុស្ស​ដំបូង​ដែល​ធ្វើ​ជា​ទេសាភិបាល​ធនាគារ​ជាតិ​ប្រទេស​កាណាដា​និង​ប្រទេស​អង់គ្លេស​មាន​ន័យ​ថា​លោក​គឺជា​បេក្ខជន​ដ៏​ល្អ​បំផុត​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​លោក Trump។

គេ​រំពឹង​ជា​ទូទៅ​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​កាណាដា​នឹង​ស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ក៏​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នៅ​ចំ​ពេល​ដែល​លោក Trump កំពុង​គំរាម​ដាក់​ពន្ធគយ​ទូទៅ៕

XS
SM
MD
LG