ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​អ៊ុយក្រែន​រាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Sumy


ប៉ូលិស​ម្នាក់​ដើរ​នៅ​កន្លែង​ឃ្លាំង​ដែល​រង​ការ​វាយ​ប្រហារ​ដោយដ្រូន​របស់​រុស្ស៊ី នៅ​ក្នុង​ក្រុង Sumy ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០២៥។
ប៉ូលិស​ម្នាក់​ដើរ​នៅ​កន្លែង​ឃ្លាំង​ដែល​រង​ការ​វាយ​ប្រហារ​ដោយដ្រូន​របស់​រុស្ស៊ី នៅ​ក្នុង​ក្រុង Sumy ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០២៥។

មន្ត្រី​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​រាយការណ៍​ថា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Sumy នៃ​ប្រទេស​អ៊ុយក្រែន ដោយ​រុស្ស៊ី​បាន​រុលចូល​នៅ​ក្នុង​តំបន់​នោះ​ដែល​អាច​មាន​លទ្ធភាព​កាត់ផ្ដាច់​ខ្សែ​ផ្គត់ផ្គង់​ដល់​យោធា​អ៊ុយក្រែន។

មន្ត្រី​ទាំងនោះ​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​ក៏​បាន​កើតឡើង​ផងដែរ​នៅ​ក្នុង​តំបន់ Novenke។

តំបន់ Sumy ស្ថិត​នៅ​ម្ខាង​ព្រំដែន​ពី​តំបន់ Kursk របស់​រុស្ស៊ី។ កងទ័ព​អ៊ុយក្រែន​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​តំបន់ Kursk នោះ​កាលពី​ខែ​សីហា​ឆ្នាំ​មុន។

កងទ័ព​រុស្ស៊ី​បាន​គ្រប់គ្រង​ផ្នែក​នានា​នៃ​តំបន់ Sumy ក្នុង​អំឡុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ចាប់ផ្ដើម​កាលពី​ជាង ៣ ឆ្នាំ​មុន។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី ១៣០ គ្រឿង​កាលពី​យប់មិញ ដែល​ដ្រូន​ទាំងនោះ​បាន​វាយ​ប្រហារ​សំដៅ​លើ​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។

មន្ត្រី​នៅ​ក្នុង​ទីក្រុង Poltava នៃ​ប្រទេស​អ៊ុយក្រែន​បាន​រាយការណ៍​ថា​មាន​ការ​ខូចខាត​អគារ​លំនៅដ្ឋានជាច្រើន​ខ្នង។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើកឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន ៩ គ្រឿង​នៅ​ពី​លើ​តំបន់ Samara, Voronezh, Oryol, Belgorod និង Kursk៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP និង​ Reuters

XS
SM
MD
LG