ភាគហ៊ុនរបស់ផ្សារភាគហ៊ុន Wall Streetបានឡើងថ្លៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍
ជ័យលាភីរង្វាន់ណូបែលលោក Muhammad Yunus បានវិលត្រឡប់មកប្រទេសបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នមួយ បន្ទាប់ពីការលាលែងពីតំណែង និងការចាកចេញពីប្រទេសរបស់នាយករដ្ឋមន្ត្រីអ្នកស្រី Sheikh Hasina។
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការរំលាយគណបក្ស ឆ្ពោះទៅមុខ (Move Forward) ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយរបស់ប្រទេសថៃជា«ការរំខានយ៉ាងខ្លាំង»ហើយនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពដ៏សំខាន់មួយ។
ប្រទេសចិនបានធ្វើការល្បាតប្រយុទ្ធដើម្បីសាកល្បង «សមត្ថភាពវាយប្រហារ» នៅជិតថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងដែនទឹកតែមួយ។
នៅសប្តាហ៍នេះ ប្រទេសជប៉ុន បានបញ្ជាក់ឡើងវិញនូវគោលដៅរបស់ខ្លួន ដើម្បីបំបាត់ចោលអាវុធនុយក្លេអ៊ែរ ខណៈដែលខ្លួនកត់សម្គាល់ខួបទី៧៩នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើទីក្រុង Hiroshima និង Nagasaki
តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចកាលពីថ្ងៃពុធរំលាយគណបក្សប្រឆាំង«ឆ្ពោះទៅមុខ» (Move Forward) និងហាមប្រាមនាយកប្រតិបត្តិរបស់គណបក្សនេះ រួមទាំងសមាជិកសភាដែលទើបជាប់ឆ្នោតគឺលោក Pita Limjaroenrat ពីនយោបាយរយៈពេលមួយទសវត្សរ៍។
[[ទើបតែប៉ុន្មានថ្ងៃដែលកីឡាអូឡាំពិកចាប់ផ្តើម ប្រទេសបារាំងបានទប់ទល់នឹងការវាយប្រហារលើផ្លូវរថភ្លើងនិងសេវាអ៊ីនធឺណិតរបស់ខ្លួន។ប៉ុន្តែបារាំងក៏បានបង្កើនសន្តិសុខដែលរួមមានប៉ូលិសនិងទាហានមួយម៉ឺននាក់។
អតីតនាយករដ្ឋមន្ត្រីដែលគ្មានការសម្របសម្រួលនៃប្រទេសបង់ក្លាដែសលោកស្រី Khaleda Ziaបានត្រូវដោះលែងពីការឃុំឃាំងក្នុងផ្ទះអស់ជាច្រើនឆ្នាំបន្ទាប់ពីសត្រូវដ៏ជូរចត់របស់លោកស្រីគឺលោកស្រី Sheikh Hasina
សហរដ្ឋអាមេរិកបានជម្លៀសមនុស្ស២នាក់ចេញពីមូលដ្ឋានទ័ពអាកាសមួយនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីថែទាំសុខភាពបន្ថែមបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃចន្ទដែលបានធ្វើឱ្យមនុស្ស៧នាក់រងរបួស។
អ្នកស្រាវជ្រាវជាន់ខ្ពស់អាមេរិកាំងដើមកំណើតចិនម្នាក់បានត្រូវចោទប្រកាន់កាលពីថ្ងៃអង្គារនៅក្នុងសហរដ្ឋអាមេរិកពីការប្រើកិត្តិនាមរបស់លោកជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីប្រមូលព័ត៌មានស្តីពីពួកប្រឆាំងហើយផ្តល់ព័ត៌មាននេះទៅឱ្យរដ្ឋាភិបាលនៅក្នុងប្រទេសរបស់លោក។
លោក Zelenskyy បានថ្លែងថាអ៊ុយក្រែនក៏កំពុងព្យាយាមឱ្យប្រទេសជិតខាងជួយការពារប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ីផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថាអ៊ីរ៉ង់«មិនស្វះស្វែងធ្វើឲ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរទេ» តែថាខ្លួនមានសិទ្ធិដាក់ទោសអ៊ីស្រាអែលក្រោយពីការវាយប្រហារកាលពីសប្តាហ៍មុន។
ព័ត៌មានផ្សេងទៀត
No media source currently available