ប្រទេសចិនបានធ្វើការល្បាតប្រយុទ្ធដើម្បីសាកល្បង «សមត្ថភាពវាយប្រហារ» នៅជិតថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងដែនទឹកតែមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFP។
ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធបានសាកល្បង «ការឈ្លបយកការណ៍ និងការព្រមានជាមុន ការចល័តរហ័ស និងសមត្ថភាពធ្វើការវាយប្រហាររបស់កងទ័ព» ។
សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលហ្វីលីពីនកាលពីថ្ងៃពុធបានចាប់ផ្តើមធ្វើសមយុទ្ធដែនសមុទ្រ និងផ្លូវអាកាសរយៈពេលពីរថ្ងៃជាមួយសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី៕
វេទិកាបញ្ចេញមតិ