ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែសីហា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អង្គការសហប្រជាជាតិបានសម្តែងនូវការព្រួយកង្វល់កាលពីថ្ងៃអង្គារអំពីបរិយាកាសតានតឹងនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែកក្កដានៅក្នុងប្រទេសនោះដែលមានការឈ្នះប្រកែក។
លោក Putin បានថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីដោយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា៖ «គោលបំណងដ៏ច្បាស់មួយរបស់សត្រូវគឺធ្វើឱ្យយើងឈ្លោះគ្នា បង្កឱ្យមានកំហឹង ធ្វើឱ្យប្រជាជនភ័យខ្លាច បំផ្លាញសាមគ្គីភាពនិងភាពចុះសម្រុងគ្នានៃសង្គមរុស្ស៊ី»។
ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះបានបិទបញ្ចប់ទៅដោយជោគជ័យ ទោះបីជាព្រឹត្តិការណ៍នេះត្រូវគេបារម្ភដោយសារការវាយប្រហារភេរវកម្ម កូដកម្ម និងការតវ៉ាផ្សេងៗក៏ដោយ។
សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអឺរ៉ុបទាំងនេះសរសេរថា៖ «ការប្រយុទ្ធគ្នាត្រូវតែបញ្ចប់ឥឡូវនេះ ហើយចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់នៅឃុំឃាំងត្រូវតែដោះលែងវិញ។ ពលរដ្ឋនៅតំបន់ហ្កាហ្សាត្រូវការការផ្តល់និងការចែកចាយជំនួយជាបន្ទាន់ដោយគ្មានឧបសគ្គរារាំង»។
លោក Maduro បាននិយាយក្នុងពេលថ្លែងសុន្ទរកថាមួយក្រោយពីមានការដើរហែរ ក្បួនរបស់ក្រុមគាំទ្ររដ្ឋាភិបាលថា«លោក Elon Musk ជាម្ចាស់បណ្តាញ X ហើយបានរំលោភវិធាននានារបស់បណ្តាញសង្គមខ្លួនឯងផ្ទាល់»។ លោក Maduro ចោទថាលោក Musk «ញុះញង់ឱ្យមានសម្អប់»។
មនុស្សរាប់ពាន់នាក់បានរត់គេចខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយបាននាំយកទៅជាមួយនួវរបស់របរចាំបាច់ដូចជាកំប៉ុងហ្គាសតូចៗ ពូក តង់ សាក់កាដូស្ពាយនិងភួយ។
ភាគហ៊ុនរបស់ផ្សារភាគហ៊ុន Wall Streetបានឡើងថ្លៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍
ជ័យលាភីរង្វាន់ណូបែលលោក Muhammad Yunus បានវិលត្រឡប់មកប្រទេសបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នមួយ បន្ទាប់ពីការលាលែងពីតំណែង និងការចាកចេញពីប្រទេសរបស់នាយករដ្ឋមន្ត្រីអ្នកស្រី Sheikh Hasina។
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការរំលាយគណបក្ស ឆ្ពោះទៅមុខ (Move Forward) ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយរបស់ប្រទេសថៃជា«ការរំខានយ៉ាងខ្លាំង»ហើយនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពដ៏សំខាន់មួយ។
ប្រទេសចិនបានធ្វើការល្បាតប្រយុទ្ធដើម្បីសាកល្បង «សមត្ថភាពវាយប្រហារ» នៅជិតថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងដែនទឹកតែមួយ។
នៅសប្តាហ៍នេះ ប្រទេសជប៉ុន បានបញ្ជាក់ឡើងវិញនូវគោលដៅរបស់ខ្លួន ដើម្បីបំបាត់ចោលអាវុធនុយក្លេអ៊ែរ ខណៈដែលខ្លួនកត់សម្គាល់ខួបទី៧៩នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើទីក្រុង Hiroshima និង Nagasaki
ព័ត៌មានផ្សេងទៀត
No media source currently available