ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ត្រូវ​បាន​ដោះលែង​​បន្ទាប់ពី​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ដោយ​គូប្រជែង


រូបឯកសារ៖ មេដឹកនាំបក្សប្រឆាំង​និង​មេបក្ស​ជាតិ​និយម​បង់ក្លាដែសអ្នកស្រី Khaleda Zia បានចូលរួម​ការជួបជុំ​នៅទីក្រុង Dhaka កាលពីថ្ងៃទី​២០ មករា ឆ្នាំ២០១៤។
រូបឯកសារ៖ មេដឹកនាំបក្សប្រឆាំង​និង​មេបក្ស​ជាតិ​និយម​បង់ក្លាដែសអ្នកស្រី Khaleda Zia បានចូលរួម​ការជួបជុំ​នៅទីក្រុង Dhaka កាលពីថ្ងៃទី​២០ មករា ឆ្នាំ២០១៤។

អតីត​នាយក​រដ្ឋមន្ត្រី​ដែលគ្មាន​ការសម្រប​សម្រួល​នៃ​ប្រទេស​បង់ក្លាដែស​លោក​ស្រី Khaleda Zia បាន​ត្រូវ​ដោះលែង​ពី​ការឃុំឃាំង​ក្នុង​ផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ​បន្ទាប់ពី​សត្រូវ​ដ៏​ជូរចត់​របស់​លោក​ស្រី​គឺ​លោកស្រី​ Sheikh Hasina បាន​ត្រូវ​បណ្តេញចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ហើយ​បាន​រត់គេចខ្លួន​នៅពេល​ដែល​ពួក​បាតុករ​បាន​វាយសង្គ្រប់​វិមាន​របស់​លោក​ស្រី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការប្រជែង​ដ៏​ខ្លាំងក្លា​រវាង​ស្ត្រី​ទាំង២រូប​នេះ​បានក្លាយ​ជា​រឿង​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ិស្លាម​ភាគ​ច្រើន​អស់​រាប់​ទសវត្សរ៍។

លោក​ស្រី Zia ដែល​មាន​អាយុ៧៨ឆ្នាំ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១៧​ឆ្នាំ​ពីបទពុករលួយ​នៅ​ឆ្នាំ២០១៨​នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ស្រី Hasina។

លោក​ស្រី​ Hasina ដែល​មាន​អាយុ៧៦ឆ្នាំ​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាតុកម្ម​ដ៏​ធំមួយ ដោយ​នាយ​អគ្គសេនាធិការ​យោធា​ប្រកាស​ថា​យោធា​នឹង​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ។

បន្ទាប់​មក​មានបទបញ្ជា​ឱ្យ​ដោះលែង​ពួក​អ្នក​ទោស​ដោយ​ការតវ៉ា​ប្រឆាំង​និង​លោក​ស្រី Zia​ ដែរ។
លោក​ស្រី Zia ជា​ប្រធាន​នៃ​គណបក្ស​ជាតិ​បង់ក្លាដែស​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ។ អ្នក​នាំពាក្យ​បក្ស​ប្រឆាំង​លោក A.K.M Wahiduzzaman បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​កាលពី​ថ្ងៃ​អង្គារ​ថា​លោកស្រី«ឥឡូវ​នេះ​មាន​សេរីភាព»។

លោក​ស្រី​មាន​សុខភាព​យ៉ាប់យ៉ឺន ​ត្រូវ​ជិះ​រទេះរុញ​ដោយ​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​និង​ជំងឺ​ទឹកនោម​ផ្អែម​និង​ជំងឺ​ថ្លើម។​

ក្នុង​ការវិវត្តន៍​ចុងក្រោយ​នេះ​គឺ​ម្ចាស់​ជ័យលាភី​ណូបែល​បង់ក្លាដែស​ លោក Muhammad Yunus ​នឹង​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ប្រទេស​នេះ។

លោក Joynal Abedin ​លេខាធិការ​សារព័ត៌មាន​របស់​លោក​ប្រធានាធិបតី Mohammed Shahabuddin​ បាន​ប្រកាសព័ត៌មាន​នេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​ពេល​និយាយ​ទៅកាន់​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ​តាម​ទូរសព្ទ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG