ភាគហ៊ុនរបស់ផ្សារភាគហ៊ុន Wall Street បានឡើងថ្លៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីការធ្លាក់ចុះលើកដំបូងនៃចំនួនអ្នកសុំប្រាក់គ្មានការងារធ្វើប្រចាំសប្តាហ៍ដែលបានបន្ធូរបន្ថយការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។
ការសុំប្រាក់គ្មានការងារធ្វើដំបូងមានចំនួន ២៣៣.០០០ដែលធ្លាក់ចុះចំនួន១ម៉ឺន៧ពាន់ធៀបនឹងសប្តាហ៍មុន។ នេះបើតាមក្រសួងការងាររបស់សហរដ្ឋអាមេរិក។
ទីផ្សារភាគហ៊ុនមានការភ័យខ្លាចអំពីសេដ្ឋកិច្ចសហរដ្ឋអាមេរិកចាប់តាំងពីរបាយ ការណ៍ការងារប្រចាំខែកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានបណ្តាលឱ្យមានការខាតបង់ផ្សារភាគហ៊ុនកាន់តែខ្លាំងឡើងកាលពីថ្ងៃចន្ទ៕
វេទិកាបញ្ចេញមតិ