នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក Cho Jung-tai បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលថាកោះនេះគួរតែចំណាយប្រាក់បន្ថែមទៀតសម្រាប់វិស័យការពារជាតិ ដោយនិយាយថា តៃវ៉ាន់មានឆន្ទៈទទួលខុសត្រូវបន្ថែមទៀត។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Cho បាននិយាយថា កោះនេះគឺឧទ្ទិសដល់ការពង្រឹងការការពាររបស់ខ្លួន។
លោកបានបន្ថែមថា តៃវ៉ាន់មានឆន្ទៈក្នុងការទទួលខុសត្រូវបន្ថែមទៀតនៅពេលនិយាយដល់សន្តិសុខនៃច្រកសមុទ្រតៃវ៉ាន់ និងឥណ្ឌូប៉ាស៊ីហ្វិក។
នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ Bloomberg Businessweek ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ នៅពេលដែលលោក Trump ត្រូវបានគេសួរថាតើលោកនឹងការពារតៃវ៉ាន់ពីប្រទេសចិនដែរឬទេ លោកបានថ្លែងថា៖ «ខ្ញុំស្គាល់ប្រជាជនទាំងនោះយ៉ាងច្បាស់។ គោរពពួកគេយ៉ាងខ្លាំង។ ពួកគេបានយក អាជីវកម្មបន្ទះឈីបរបស់យើងទៅផលិត១០០ភាគរយ។ ខ្ញុំគិតថា តៃវ៉ាន់គួរតែបង់ប្រាក់ឲ្យយើងសម្រាប់ការការពារជាតិ»៕
វេទិកាបញ្ចេញមតិ