លទ្ធភាពជោគជ័យនៃសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបន្ថយសង្គ្រាមរយៈពេល ៨ ខែនៅហ្កាហ្សាមិនសូវសង្ឃឹមទេកាលពីថ្ងៃចន្ទបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu និយាយថា លោកនឹងយល់ព្រមតែលើកិច្ចព្រមព្រៀងបទឈប់បាញ់«មួយផ្នែក» ដែលនឹងមិនបញ្ចប់សង្គ្រាមនោះទេ។ សម្តីរបស់លោកបង្កឱ្យមានចលាចលក្នុងចំណោមក្រុមគ្រួសារចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់ខ្លួន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAP រាយការណ៍ពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
ក្នុងបទសម្ភាសន៍ផ្សាយកាលពីល្ងាចថ្ងៃអាទិត្យតាមទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍លេខ ១៤ ដែលជាស្ថានីយ៍អភិរក្សនិយមនិងគាំទ្រលោក Netanyahu មេដឹកនាំអ៊ីស្រាអែលបាននិយាយថា លោក «បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងមួយផ្នែក-នេះមិនមែនជាការសម្ងាត់ទេ- ដែលប្រគល់ប្រជាជនរបស់យើងមួយចំនួនត្រឡប់មកយើងវិញ»។ លោកថ្លែងសំដៅចំណាប់ខ្មាំងប្រហែល១២០ នាក់នៅក្នុងតំបន់ Gaza Strip។ លោកបន្តថា «ប៉ុន្តែយើងប្តេជ្ញាបន្តសង្គ្រាមបន្ទាប់ពីផ្អាកមួយរយៈ ដើម្បីបញ្ចប់គោលដៅកម្ចាត់ក្រុមហាម៉ាស។ ខ្ញុំមិនបោះបង់គោលដៅនេះទេ»។
ការអត្ថាធិប្បាយរបស់លោក Netanyahu ស្រដៀងនឹងអ្វីដែលលោកបាននិយាយពីមុនអំពីលក្ខខណ្ឌរបស់លោកសម្រាប់កិច្ចព្រមព្រៀងនោះទេ។ ប៉ុន្តែសម្តីនេះកើតឡើងនៅពេលដ៏រសើប ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហាក់ដូចជាកំពុងឃ្លាតគ្នាកាន់តែឆ្ងាយទាក់ទងសំណើបទឈប់បាញ់ចុងក្រោយ ហើយជាជំហ៊ានថយក្រោយមួយទៀតសម្រាប់អ្នកសម្រុះសម្រួលដែលព្យាយាមបញ្ចប់សង្រ្គាម។
ការអត្ថាធិប្បាយរបស់លោក Netanyahu មានភាពផ្ទុយស្រឡះទៅនឹងគម្រោងកិច្ចព្រមព្រៀងរៀបរាប់លម្អិតកាលពីចុងខែមុនដោយប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានចាត់ទុកថាជាផែនការរបស់អ៊ីស្រាអែល ហើយអ្នកខ្លះនៅអ៊ីស្រាអែលហៅថា «កិច្ចព្រមព្រៀងរបស់លោក Netanyahu»។ ការអត្ថាធិប្បាយរបស់លោកអាចបន្ថយទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តកំពូលរបស់ខ្លួន ដែលបានចាប់ផ្តើមជំរុញការទូតដ៏សំខាន់សម្រាប់បទឈប់បាញ់ចុងក្រោយបង្អស់។
ផែនការបីដំណាក់កាលនឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលអ៊ីស្រាអែលឃុំឃាំង។ ប៉ុន្តែជម្លោះនិងការមិនទុកចិត្តនៅតែមានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអំពីរបៀបអនុវត្តកិច្ចព្រមព្រៀងនេះ។
ក្រុមហាម៉ាស់បានទទូចថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ឡើយ លុះត្រាតែមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា។ នៅពេលលោក Biden បានប្រកាសសំណើចុងក្រោយកាលពីខែមុន លោកបាននិយាយថា វារួមបញ្ចូលលក្ខខណ្ឌទាំងពីរនេះ
វេទិកាបញ្ចេញមតិ