ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​វៀតណាម​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​នៅពេល​លោក​ពូទីន​មក​បំពេញ​ទស្សនកិច្ច


ប្រធានាធីបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវបានស្វាគមន៍​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​ប្រធានាធិបតី​វៀតណាមលោក To Lam​ កាលពី​ថ្ងៃទី​២០ មិថុនា ឆ្នាំ២០២៤។
ប្រធានាធីបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវបានស្វាគមន៍​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​ប្រធានាធិបតី​វៀតណាមលោក To Lam​ កាលពី​ថ្ងៃទី​២០ មិថុនា ឆ្នាំ២០២៤។

រុស្ស៊ី​និង​វៀតណាម​បាន​សន្យា​កាល​ពីថ្ងៃព្រហស្បតិ៍​ថា​នឹង​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ ខណៈ​ដែល​លោក​ប្រធានាធិបតី ​Vladimir Putin ​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​គោល​បំណង​ពង្រឹង​សម្ពន្ធភាព​របស់​លោក​ដើម្បី​ទប់ទល់នឹង​ភាព​ឯកោ​ដែល​កំពុង​កើនឡើង​របស់​ទីក្រុង​មូស្គូ​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក Putin ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ ដែលជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​ទីក្រុង​មូស្គូ ចាប់​តាំងពី​សម័យ​សង្រ្គាម​ត្រជាក់​ ក្រោយពី​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​ គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាងជើង ​ជាកន្លែង​ដែល​លោក​បាន​ជោគជ័យ​ចំពោះការ​សន្យា​នៃ «ការគាំទ្រ​ពេញលេញ» ​លើ​បញ្ហា​អ៊ុយក្រែន ​និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​គ្នា​ទៅវិញ​ទៅមក។

មេដឹកនាំ​រុស្ស៊ី​មិនបាន​ទទួល​ការ​ប្រកាស​ជា​សាធារណៈ​ច្បាស់លាស់​បែបនេះ​អំពីការ​គាំទ្រ​នៅទីក្រុង​ហាណូយ​ទេ​ ប៉ុន្តែ​ប្រធានាធិបតី​វៀតណាម​លោក​ To Lam បាន​បង្ហាញ​ពីបំណង​ចង់​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ។ លោក​Lam ​ បានប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា៖«ភាគី​ទាំងពីរ​ចង់​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ និង​សន្តិសុខ​ របៀប​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​តាម​ទម្លាប់​ធម្មតា​ ដោយឈរ​លើ​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ​ដើម្បី​សន្តិភាព ​និង​សន្តិសុខ​ក្នុង​តំបន់​ និង​ពិភពលោក»។

ទីក្រុង​មូស្គូ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏សំខាន់​របស់​វៀតណាម​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ដែល​ស្មើនឹង​ជាង​ ៨០ ភាគរយ​នៃការ​នាំចូល​រវាង​ឆ្នាំ ​១៩៩៥ និង​ឆ្នាំ​២០២៣​ ប៉ុន្តែ​ការបញ្ជា​ទិញ​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ទាក់ទង​នឹង​ជម្លោះ​អ៊ុយក្រែន​កាន់តែ​ខ្លាំង​ក្លា។

លោក Lam និងលោក​ Putin ​បាន​ចុះ​ហត្ថលេខា​ជុំវិញ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​ជាង​១០ ចាប់​ពី​ការ​អប់រំ​រហូត​ដល់​យុត្តិធម៌​ និង​គម្រោង​នុយក្លេអ៊ែរ​ស៊ីវិល។

លោក Putin បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ​កិច្ចពិភាក្សា​មាន​លក្ខណៈ​ស្ថាបនា​ ហើយថា​ភាគី​ទាំងពីរ​មាន​ជំហរ ​«ដូចគ្នា​ ឬ​ជិតស្និទ្ធ​បំផុត»​ លើ​បញ្ហា​អន្តរជាតិ​សំខាន់ៗ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG