កងទ័ពការពារដែនអាកាសអ៊ុយក្រែនបាននិយាយថាការបាញ់ស្ទាក់ដ្រូនបានធ្វើឡើងនៅពីលើតំបន់ Cherkasy, Chernihiv, Kirovohrad, Kyiv, Mykolaiv, Odesa និងPoltava។
ក្រសួងការពារជាតិចិនបាននិយាយបន្ទាប់ពីជំនួបនោះថាភាគីទាំង២សង្ឃឹមនឹងធ្វើឱ្យចំណងទាក់ទងកាន់តែស៊ីជម្រៅហើយនឹងពង្រីកចំណងទាក់ទងយោធានិងរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់។
កងកម្លាំងការពារជាតិអ៊ីស្រាអែលក៏បានរាយការណ៍ដែរកាលពីថ្ងៃអង្គារពីការសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់នៅក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅរបស់ក្រុម Hezbollahក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់។
ពានរង្វាន់ណូបែលសន្តិភាពត្រូវបានផ្តល់កាលពីថ្ងៃសុក្រជូនអង្គការ Nihon Hidankyo ដែលជាអង្គការជប៉ុនរបស់អ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុង Hiroshima និងទីក្រុង Nagasaki នៃប្រទេសជប៉ុន ចំពោះសកម្មភាពតស៊ូមតិប្រឆាំងអាវុធនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ក្រុមមេដឹកនាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបារម្ភអំពីសកម្មភាព «ខុសច្បាប់និងកាន់តែគ្រោះថ្នាក់» របស់ចិននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃសុក្របានព្រមានចិនមិនឱ្យបង្កហេតុបែបយោធាជាមួយតៃវ៉ាន់។ លោកថ្លែងដូច្នេះ បន្ទាប់ពីចិនបានមានប្រតិកម្មខ្លាំងៗចំពោះសុន្ទរកថាប្រចាំឆ្នាំរបស់មេដឹកនាំតៃវ៉ាន់។
ពួកអាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សយ៉ាងតិចណាស់ក៏១០នាក់ដែរបានស្លាប់បន្ទាប់ពីព្យុះសង្ឃរា Milton បានបក់បោកនៅរដ្ឋ Florida បន្ទាប់ពីប្រព័ន្ធអាកាសធាតុដ៏អាក្រក់នេះបានបញ្ជូនព្យុះបក់បោកទូទាំងរដ្ឋហើយបានធ្វើឱ្យលិចលង់តំបន់ Tampa Bay។
ក្រុមសណ្ឋាគាររបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងអភិវឌ្ឍគម្រោងលំហែកាយប្រណិតនិងកន្លែងវាយកូនហ្គោលក្នុងតម្លៃ១ពាន់៥រយលានដុល្លារនៅក្នុងប្រទេសវៀតណាម។ នេះបើតាមដៃគូក្នុងស្រុកនិងបណ្តាញព័ត៌មានរដ្ឋ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuកាលពីថ្ងៃពុធម្សិលមិញនៅពេលដែលអ៊ីស្រា អែលបន្តកិច្ចប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សានិងប្រទេសលីបង់ហើយនឹងពិចារណា
ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើការចរចានៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុងប៉ារីសជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyមួយថ្ងៃបន្ទាប់ពីលោកបានជួបកងទ័ពអ៊ុយក្រែនដែលបារាំងកំពុងបណ្តុះបណ្តាលនៅលើទឹកដីរបស់ខ្លួនដើម្បីប្រយុទ្ធការឈ្លានពានរបស់រុស្ស៊ី។
បេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump បានអះអាងមិនត្រឹមត្រូវក្នុងពេលជជែកដេញដោលជាមួយអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris កាលពីខែមុនថាជនអន្តោប្រវេសន៍ហៃទី
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានគំរាមប្រើអាវុធនុយក្លេអ៊ែរនិងកម្ទេចកូរ៉េខាងត្បូងជាស្ថាពរបើខ្លួនរងការបង្កហេតុណាមួយ។ ការគំរាមនេះធ្វើឡើង ក្រោយពីមេដឹកនាំកូរ៉េខាងត្បូងបានព្រមានថារបបដឹកនាំរបស់លោក Kim នឹងដួលរលំ បើលោក Kim ប៉ុនប៉ងប្រើអាវុធនុយក្លេអ៊ែរ។
ព័ត៌មានផ្សេងទៀត
No media source currently available