ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា ការបះបោរប្រដាប់អាវុធក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៤ ខែមិថុនា បង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងចាញ់សង្គ្រាមយ៉ាងច្បាស់នៅក្នុងប្រទេសអ៊ុយក្រែន។
តំបន់ West Bank កំពុងរងគ្រោះពីអំពើហិង្សាដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈដែលអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលរាប់រយនាក់បានសម្រុកចូលទៅក្នុងទីក្រុងមួយរបស់ប៉ាឡេស្ទីន កាលពីថ្ងៃពុធ ទី២១ ខែមិថុនា ដើម្បីសងសឹកចំពោះការស្លាប់របស់ជនជាតិអ៊ីស្រាអែល៤នាក់។
តំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសស៊ីមបាវ៉េ លោក Job Sikhala ត្រូវបានរកឃើញថា មានទោសកាលពីខែឧសភាពីបទរារាំងយុត្តិធម៌ ហើយពេលនេះកំពុងត្រូវបានជំនុំជម្រះទោសក្រោមការចោទប្រកាន់បន្ថែមទីបទញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សានិងបង្កចលាចល។
ក្រុមអ្នកតវ៉ាបានដាក់របាំង ដុតភ្លើងនិងបាញ់កាំជ្រួចដាក់ក្រុមប៉ូលិសនៅក្នុងផ្លូវនៃប្រទេសបារាំងកាលពីយប់មិញនៅពេលភាពតានតឹងបានកើនខ្លាំងជាងមុនដោយសារប៉ូលិសបានបាញ់សម្លាប់យុវជនម្នាក់អាយុ១៧ឆ្នាំដែលបានធ្វើឱ្យប្រទេសជាតិទង្គុកចិត្ត។
លោក Pence គឺជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទី១ ខាងគណបក្សសាធារណរដ្ឋ ដែលបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីក្នុងសហរដ្ឋអាមេរិក។
ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិកំពុងប្រញាប់ប្រញាល់សង្រ្គោះសត្វផ្សោតអាត្លង់ទិកនៅអាហ្រ្វិកខាងលិចដែលក្រុមបរិស្ថាននិយាយថា ជិតផុតពូជ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកជឿថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «ច្បាស់ជា» ទន់ខ្សោយ នៅក្នុងប្រទេសរបស់លោក ដោយសារការបះបោរដែលមានរយៈពេលខ្លីកាលពីចុងសប្តាហ៍មុន ដែលដឹកនាំដោយមេក្រុមទាហានស៊ីឈ្នួលក្រុម Wagner គឺលោក Prigozhin។
កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិននៅក្នុងការបង្ហាញដល់ទ្វីបអឺរ៉ុបថាប្រទេសចិនជាទីសុខសាន្តមានសុវត្ថិភាពសម្រាប់ការវិនិយោគហាក់ដូចជាមិនទទួលបានជោគជ័យទេ។
អ្នកវិភាគនានាបាននិយាយថា សហគមន៍អន្តរជាតិមានការស្ទាក់ស្ទើរក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលឆាដឱ្យផ្លាស់ប្ដូរទៅរកការដឹកនាំបែបស៊ីវិល។
រដ្ឋាភិបាលបារាំងបានប្រកាសដាក់វត្តមានប៉ូលិសតឹងតែងនៅជុំវិញទីក្រុងប៉ារីសនិងទីក្រុងធំៗផ្សេងទៀត
រដ្ឋាភិបាលក្រុងប៉េកាំងបានរិះគន់អាជ្ញាធរសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ចំពោះការចោទប្រកាន់ក្រុមហ៊ុនចិនចំនួន ៤ និងមនុស្ស ៨ នាក់ពីការជួញ ដូរសារធាតុគីមីដែលប្រើក្នុងការផលិតថ្នាំហ្វេតានីល(fentanyl) ដោយហៅការចាប់ខ្លួននេះថា«ការឃុំខ្លួនដោយបំពាន»។
ការមិនកាត់ទោសយុទ្ធជនបះបោរទាំងនោះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះដែលឈានដល់ការបញ្ចប់ការបះបោរនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available