សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា កូឡុំប៊ីនឹងទទួលយកជនចំណាកស្រុករបស់ខ្លួនដោយឥតលក្ខខណ្ឌ ដែលក្នុងនោះរួមទាំងការបញ្ជូនពួកគេត្រឡប់ទៅកូឡុំប៊ីវិញតាមយន្តហោះយោធាអាមេរិកផងដែរ។
មេដឹកនាំមួយចំនួនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលក្នុងការត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីមានរឿងអាស្រូវ ការជាប់ពន្ធនាគារ ឬការបរាជ័យធ្ងន់ធ្ងរ។
ជនអន្តោប្រវេសន៍រាប់រយនាក់ក្នុងសហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍និងរាប់រយនាក់ទៀតត្រូវបានដឹកតាមយន្តហោះយោធាចេញពីសហរដ្ឋអាមេរិក ពេលសេតវិមានថាប្រតិបត្តិការបណ្តេញចេញតាមការសន្យារបស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើម។
ឪពុកម្ដាយមួយចំនួនដែលប្រឆាំងនឹងបម្រាមនេះថា ការមានទូរសព្ទដៃជាប់នឹងខ្លួនគឺជាវិធីតែមួយគត់ដែលសិស្សអាចទាក់ទងសមាជិកគ្រួសារ ឬអ្នកដែលខ្លួនទុកចិត្តបានក្នុងករណីអាសន្នណាមួយកើតឡើង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubioមានគម្រោងទៅបំពេញទស្សនកិច្ចប្រទេសប៉ាណាម៉ានិងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាមេរិកកណ្តាលនៅពេលដែលមានការជំរុញរបស់លោកប្រធានាធិបតី Donald Trump
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកSubrahmanyam Jaishanka បានថ្លែងថារដ្ឋាភិបាលឥណ្ឌាបើកទូលាយទទួលយកការវិលត្រឡប់នៃជនជាតិឥណ្ឌាដែលរស់នៅគ្មានឯក សារត្រឹមត្រូវនៅអាមេរិក។ អត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថ្មីលោក Marco Rubio បានពិភាក្សាពី«សកម្មភាពប្រកបដោយគ្រោះថ្នាក់និងអស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង»ជាមួយសមភាគីហ្វីលីពីន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានប្រកាសថាលោក Brent Bozell III ជាបេក្ខជនរបស់លោកដើម្បីដឹកនាំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលឬ USAGM
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្តល់សញ្ញានៃលទ្ធភាពដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ីចំពោះសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសថ្មីសហរដ្ឋអាមេរិកលោក Marco Rubioបាននិយាយកាលពីថ្ងៃពុធថាផលប្រយោជន៍ជាតិដ៏សំខាន់ នឹងក្លាយជាបេះដូងនៃវិស័យការទូតអាមេរិកនៅពេលដែលលោកប្រធានាធិបតី Donald Trump បានចូលកាន់តំណែងអាណត្តិទី២ ដែលមានរយៈពេល៤ឆ្នាំនៅសេតវិមាន។
ក្រសួងការពារជាតិអាមេរិកនឹងចាប់ផ្តើមពង្រាយកងទ័ពជាប់កាតព្វកិច្ចសកម្មរហូតដល់ទៅ១៥០០នាក់ទៅជួយការពារព្រំដែនភាគខាងត្បូងនៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមក្រុមមន្ត្រីអាមេរិកដែលបានថ្លែងកាលពីថ្ងៃពុធ ដោយធ្វើទៅតាមផែនការរបស់លោកប្រធានាធិបតី Donald Trump
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានគំរាមកំហែងពួកអាជ្ញាធរមូលដ្ឋាននិងរដ្ឋដោយការកាត់ទោស ប្រសិនបើពួកគេខកខានមិនសហប្រតិបត្តិការជាមួយគោល នយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី Donald Trump
ព័ត៌មានផ្សេងទៀត